​ប្រសិនបើ​អ្នក​ម្តាយ ចង់ឱ្យ​កូន​ឆ្លាត និង​ធំធាត់ ចូរ​កុំ​ព្រងើយកន្តើយ នឹង​អាហារ​ខាងក្រោម​នេះ​!

​ស៊ុត​

​យោងតាម​អ្នកជំនាញ​អាហារូបត្ថម្ភ ស៊ុតមាន់​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​វីតាមីន និង​សារធាតុ​រ៉ែ ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​របស់​កុមារ​។ លើសពីនេះទៅទៀត ស៊ុត​ក៏​សម្បូរ​ទៅដោយ DHA និង lecithin ដែល​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​ការលូតលាស់​ប្រព័ន្ធ​សរសៃប្រសាទ និង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ផ្តល់​ថាមពល​ដល់​ខួរក្បាល​សម្រាប់​ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ​។ ក្រៅពីនេះ នៅក្នុង​ស៊ុត​ពណ៌​លឿង ក៏មាន​ផ្ទុក​សារធាតុ​កូ​លីន ដែលមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ការចងចាំ​របស់​ក្មេង​។ ដូច្នេះហើយ ឪពុកម្តាយ​ត្រូវ​បន្ថែម​ពងមាន់ ទៅក្នុង​របប​អាហារ​របស់​កូន ហើយ​ជាការ​ល្អ​បំផុត​សូម​ផ្តល់​អាហារ​នេះ​ដល់​ពួកគេ​នៅពេល​ព្រឹក ហើយ​ត្រូវ​ប្រាកដថា​ចម្អិន​ឱ្យបាន​ហ្មត់ចត់ និង​ត្រូវ​ផ្តល់ឱ្យ​កូន​ម្នាក់ៗ​តែ ២ ទៅ ៣ ពង​ក្នុង​មួយ​សប្តាហ៍​។

​ធញ្ញជាតិ​, សណ្តែក​, បន្លែ​បៃតង​

នៅក្នុង​សណ្តែកក្រហម​, សណ្តែកខ្មៅ​, សណ្តែកសៀង និង​ប្រភេទ​សណ្តែក​ផ្សេងៗ​ទៀត គឺជា​អាហារ​ដែល​ផ្ទុក​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​ប្រូតេអ៊ីន​, វីតាមីន​, សារធាតុ​រ៉ែ​, ម្សៅ និង​ជាតិ​សរសៃ​, សម្បូរ​ទៅដោយ​ថាមពល និង​ជួយ​ឱ្យ​កូន​របស់​អ្នកមាន​សុខភាព​ល្អ ឆ្លាត​ជាង​មុន​ជា​រៀងរាល់ថ្ងៃ​។​

​ចំណែក​បន្លែ​បៃតង គឺជា​ប្រភព​នៃ​វីតាមីន​ធម្មជាតិ​ដ៏​ច្រើន សំបូរ​ជាតិ​សរសៃ និង​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់​កុមារ​។ យ៉ាងណាមិញ ម្តាយ​មិន​ត្រឹមតែ​ផ្តល់ឱ្យ​កូន​នូវ​ចំនួន​បន្លែ និង​ផ្លែឈើ​ដែលមាន​ចំនួន​កំណត់​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​គួរតែ​ជ្រើសរើស​បន្លែ​ជាច្រើន​ប្រភេទ ដើម្បី​ជំរុញ​ចំណង់​អាហារ​របស់​ទារក និង​ផ្តល់នូវ​ប្រភព​សម្បូរបែប នៃ​វីតាមីន​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​រាងកាយ​និង​ផ្លូវចិត្ត​របស់​កុមារ​។

​សាច់គោ​

​សាច់គោ​គ្មាន​ខ្លាញ់ គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​ការលូតលាស់​ខួរក្បាល​ក្មេង ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ដែក និង​ស័ង្កសី​យ៉ាងច្រើន ដែល​ជួយ​ពង្រឹង​ភាពរឹងមាំ និង​ស្ថេរភាព​នៃ​ខួរក្បាល​ធ្វើឱ្យ​កុមារ​ងាយស្រួល​ផ្តោតអារម្មណ៍ និង​បង្កើន​ការចងចាំ​ប្រកបដោយ​ប្រសិទ្ធភាព​។ ដូច្នេះ សាច់គោ​គឺ​ចាំបាច់​ជាង​សម្រាប់​កុមារ​នៅ​អាយុ​ចូលរៀន​។​

​ជាមួយ​សាច់គោ​អ្នក​អាច​រៀបចំ​មុខម្ហូប​ជាច្រើន​មុខ​សម្រាប់​កូន​របស់​អ្នក ដើម្បី​ជំរុញ​ចំណង់​អាហារ​របស់គាត់ ជួយ​ឱ្យ​គាត់​ញ៉ាំ​បានល្អ និង​ស្រូបយក​សារធាតុចិញ្ចឹម​បានល្អ​ជាង​មុន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង