ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

បុគ្គលដែលកើតក្នុងឆ្នាំកុរ ទេវតាទ្រព្យចូលចិត្តខ្លាំងណាស់ ដោយតែងធ្វើឲ្យអ្នកអាចចំណេញបានប្រាក់ធំចូលមក។ ជាហេតុដែលធ្វើឲ្យគេមិនសូវខ្វះលុយចាយនោះឡើយ។ ដូចនេះ ក្នុងផ្នែកចំណេញប្រាក់ ឆ្នាំកុរមិនចេះខ្វះឱកាសនោះឡើយ។

ឆ្នាំរោង

អ្នកដែលកើតក្នុងឆ្នាំរោង ទោះបីជាចាយលុយអស់ ក៏មានលុយចូលមកវិញដែរ។ ជាពិសេស លុយដែលគេអាចចំនេញបានមានតែច្រើនទៅៗ មិនអាចតិចបានឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចចាយលុយដោយសប្បាយតែម្តង។

ឆ្នាំឆ្លូវ

មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ជាបុគ្គលដែលមាននិស្ស័យខ្ពស់ជាមួយប្រាក់ ដោយឲ្យតែមានរឿងទាក់ទងនឹងប្រាក់ គេតែងអាចចំណេញបានធំជានិច្ច។ ជាពិសេស គេក៏អាចទទួលបានការជួយពីទេវតាទ្រព្យផងដែរ។ ជាហេតុដែលធ្វើឲ្យគេមានលុយច្រើនទៅៗតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង