បុរស និងស្ត្រីជនជាតិជប៉ុន ជាច្រើននាក់បាននាំគ្នាស្រាតសល់តែលីអូ និងអាវទ្រនាប់ដើរតាម ចិញ្ចើមផ្លូវដើម្បីបង្អួតស្នាមសាក់ពេញមួយតួខ្លួន ដែលជាសញ្ញាសម្គាល់របស់ក្រុមអ្នកលេងយ៉ាគូហ្សា (Yakuza) ក្នុងពិធីបុណ្យដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងតូក្យូ។
ពិធីបុណ្យប្រចាំឆ្នាំដ៏ចំណាស់មានឈ្មោះថាសានចា ម៉ាត់ស៊ុរិ (Sanja Matsuri Festival) នៅតំបន់អាសាគូសា (Asakusa) នៃក្រុងតូក្យូ ដោយមានមនុស្សចូលរួមយ៉ាងច្រើនរហូតដល់ទៅជិត ២ លាននាក់ដើម្បីរំឭកគុណដល់ក្រុមស្ថាបនិកអារាមសេនសូជិ (Sensoji Temple)។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថា ពិធីបុណ្យនេះមាន រយៈពេល ៣ ថ្ងៃ ដោយមានការសែងគ្រឿងសក្ការបូជាផងដែរ។ តោះ!
បើចង់ដឹងកាន់តែច្បាស់ថាតើសាក់របស់ពួកគេយ៉ាងណាខ្លះ សូមទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៕
ប្រភព៖ rasmeinews.com