Join with Health.com.kh on Telegram

អ្នកជំងឺ​ដែល​មាន​អាកា​រៈ​វិលមុខ​អាច​នឹង​មាន​អារម្មណ៍​មួយ​មិនធម្មតា​ដែល​អាច​ឱ្យ​ពួក​គេ​យល់​ថា​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​កំពុង​តែ​វិលខ្ញាល់ ឬ​ធ្វើ​ចលនា​។ ហេតុ​ដូច្នេះ​ហើយ អ្នកជំងឺ​នឹង​បាត់បង់​តុល្យភាព​រាង​កាយ ឬ​មាន​អារម្មណ៍​ចង្អោរ​ភ្លាម​ៗ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការ​វិលមុខ​ងាយ​ៗ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​។

ព្យាយាម​បន្ធូរ​រាង​កាយ និង​ប្រាកដ​ថា​អ្នក​បាន​គេង​គ្រប់គ្រាន់​ហើយ ព្រោះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច បណ្តាល​ឱ្យ​វិលមុខ និង​ចង្អោរ​ភ្លាម​ៗ​បាន​។

ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែល​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់

ញ៉ាំ​ទឹក​ផ្លែ​ឈើ និង​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់

ចៀសវាង​ការ​ធ្វើ​ចលនា​គ្រប់យ៉ាង​ព្រោះ​វា​នឹង​នាំ​អោយ​មាន​អ​តុល្យភាព​ដល់​រាង​កាយ​ខណៈ​ពេល​កំពុង​ងើប​ពី​គ្រែ​។

ញ៉ាំ​ផ្លែ​ស្ត្រ​បឺ​រី​ទំ និង​លាយ​វា​ជាមួយ​យ៉ា​អួ

ញ៉ាំ​ខ្ញី​ឆៅ​មួយ​ដុំ និង​លាយ​វា​ទៅ​ក្នុង​តែ ឬ​ទំពារ​វា​ទាំង​ឆៅ​តែ​ម្តង ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ការ​ឈឺក្បាល និង​ចង្អោ​បាន​។

ផ្លែ​អាល់​ម៉ុ​ន​គឺជា​គ្រាប់​ធញ្ញជាតិ​ដ៏​មាន​ជីវជាតិ​បំផុត​។ អ្នក​អាច​កិន​ផ្លែ​នេះ​មួយ​ចំនួន​ហើយ​លាយ​ជាមួយនឹង​ទឹកដោះគោ​ក្តៅ​ៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ទៅ​។ វា​នឹង​ជួយ​ឱ្យ​មាន​កម្លាំង និង​សុខភាព​ល្អ ព្រមទាំង​បន្ថយ​រោគ​សញ្ញា​នៃ​ការ​វិលមុខ​ទៀត​។

ដំបូង​ឡើយ ការ​វិលមុខ​ចាប់ផ្តើម​ជាមួយនឹង​ការ​ចង្អោរ និង​ឈឺក្បាល​។ កាលណា​មាន​រោគ​សញ្ញា​ពេល​ណា អ្នក​គួរតែ​លាយ​អំបិល​បន្តិច ម្រេចខ្មៅ និង​ទឹកក្រូច​ឆ្មា​លាយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ដើម្បី​បង្ការ​ការ​វិលមុខ​ខ្លាំង​បាន​៕