កាហ្វេគឺជាភេសជ្ជៈដែលមនុស្សភាគច្រើនចូលចិត្តផឹក ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនចូលចិត្តផឹកដែរ ដូចនេះមនុស្សដែលមិនចូលចិត្តផឹក ក្រោយពេលដែលអានអត្ថបទនេះរួច ចូលអ្នកផឹកវា ព្រោះវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នក។ តើវាអាចជួយសុខភាពអ្នកនៅត្រង់ណាខ្លះ?
បង្កើនការចងចាំ និងធ្វើឲ្យខួរក្បាលជ្រះស្រលះ
នៅក្រោយពេលដែលអ្នកផឹកកាហ្វេរួច វានឹងធ្វើឲ្យខួរក្បាលអ្នកមានភាពរស់រវើក ដោយមានការចងចាំល្អ មានការប្រតិកម្មល្អ មានអារម្មណ៍មូល ដែលធ្វើឲ្យអ្នកអាចបំពេញការងារបានល្អ។
ធ្វើឲ្យក្រពះអ្នកល្អ
នៅក្រោយពេលដែលអ្នកផឹកកាហ្វេរួច វានឹងធ្វើឲ្យអ្នកងាយស្រួលរំលាយអាហារ ការពារមិនឲ្យក្រពះអ្នកហើម និងធ្លាក់។
កាត់បន្ថយអាស៊ីតខ្លាញ់
បើអ្នកមានអាស៊ីតខ្លាញ់ច្រើននៅក្នុងរាងកាយអ្នក អ្នកអាចផឹកកាហ្វេបាន ព្រោះវាអាចជួយរំលាយ និងបំបែកអាស៊ីតខ្លាញ់ទាំងនោះ ដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ មិនមានជំងឺដោយសារអាស៊ីតខ្លាញ់ច្រើននៅក្នុងខ្លួន។
ការពារមិនឲ្យមានជំងឺឈឺមួយចំហៀងក្បាល
នៅក្នុងកាហ្វេមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យសរសៃឈាមអ្នកដើរស្រួល ជាហេតុដែលអាចធ្វើឲ្យអ្នកមិនសូវមានជំងឺឈឺក្បាល ជាងនេះទៅទៀត វាអាចការពារអ្នកមិនឲ្យមានជំងឺទាក់ទងនឹងសរសៃឈាមទៀតផង។
ការពារជំងឺដាច់សរសៃឈាម
នៅក្នុងកាហ្វេមានសារធាតុដែលអាចកាត់បន្ថយកាឡូរីនៅក្នុងរាងកាយអ្នក ដូចនេះនៅពេលដែលរាងកាយអ្នកមិនសូវមានកាឡូរី នោះអ្នកនឹងមិនអាចប្រឈមមុខនឹងជំងឺដាច់សរសៃឈាមឡើយ។
កាត់បន្ថយសម្ពាធ
នៅពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញ មិនសប្បាយចិត្ត មានទុក្ខកង្វល់ មានសំពាធផ្លូវចិត្ត អ្នកអាចផឹកកាហ្វេបាន នោះវានឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាមិនខាន។
ធ្វើឲ្យអ្នកស្វាង
នៅក្រោយពេលដែលអ្នកផឹកស្រវឹងខ្លាំង អ្នកអាចផឹកកាហ្វេបាន នោះអ្នកនឹងអាចស្វាងពីស្រារបាន។
ការពារភ្នែកអ្នកមិនស្ងួត
នៅពេលដែលអ្នកមើលកុំព្យូទ័រច្រើន វាអាចនឹងធ្វើឲ្យអ្នកមានភ្នែកស្ងួតបាន ដូចនេះបើអ្នកផឹកកាហ្វេ វានឹងអាចធ្វើឲ្យអ្នកចៀសពីជំងឺភ្នែកស្ងួតនេះបាន៕