Join with Health.com.kh on Telegram

ទឹកដោះគោលាយរមៀតជាអ្វីដែលអ្នកទទួលបានប្រសិនបើលាយម្ស៉ៅរមៀតកន្លះស្លាបព្រាជាមួយទឹកដោះគោ ១ ពែង។ ភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យគួរអោយកត់សម្គាល់ចំពោះសុខភាព។ប្រសិនបើអ្នកទទួលទានទឹកដោះគោលាយរមៀតជាប្រចាំនោះប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកកាន់តែរឹងមាំឡើង ភេសជ្ជៈនេះក៏ជួយសម្អាតក្នុងរាងកាយបន្សាបជាតិពុលតាមរយៈថ្លើម និងទ​​​ប់ស្កាត់សូម្បីជំងឺមហារីក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានភេសជ្ជៈទឹកដោះគោលាយរមៀត ៖ 

១. ឆាប់គេងលក់បានស្កប់

ទឹកដោះគោលាយរមៀតជាអ្វីដែលអ្នកទទួលបានប្រសិនបើលាយម្ស៉ៅរមៀតកន្លះស្លាបព្រាជាមួយទឹកដោះគោក្ដៅឧណ្ហៗ ១ ពែង។ ភេសជ្ជៈនេះមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យឆាប់គេងលក់បានស្កប់ផងដែរតាមរយៈសារធាតុ tryptophan និង curcumin ដែលវាមានផ្ទុក។

២. បន្សាបជាតិពុលក្នុងថ្លើម

រមៀតជួយជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ។ រមៀតក៏ដើរតួនាទីជាអ្នកសម្អាតនិងទប់ស្កាតើការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងថ្លើមផងដែរ។ ការទទួលទានទឹកដោះគោលាយរមៀតនឹងជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការដំណើរការបំបែកជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗ ហើយកម្ចាត់ចោលសមាសធាតុដែលមិនចាំបាច់ ឬរាងកាយមិនត្រូវការ។ ដំណើរការនេះនឹងបន្សាបជាតិពុលក្នុងរាងកាយ។

៣. ល្អសម្រាប់បំបាត់ក្អក

នេះក៏ជារូបមន្តមានប្រសិទ្ធភាពខ្ពស់បំផុតមួយដែរ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹកដោះគោមួយកែវ រួចបន្ថែមម្ស៉ៅរមៀត ១ ស្លាបព្រាពេញចូល។ កូរឱ្យសព្វ សឹមឱ្យក្មេងទទួលទានមុនពេលចូលគេង។

៤. កាត់បន្ថយការរលាកក្នុងរាងកាយ

រមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ដូច្នេះការទទួលទានទឹកដោះគោលាយរមៀតអាចជួយទប់ស្កាត់និងព្យាបាលជំងឺរលាកសន្លាក់ ជំងឺរលាកពោះវៀន ជំងឺរលាកលំពែង និងជំងឺច្រើនផ្សេងទៀតពាក់ព័ន្ធការរលាកក្នុងរាងកាយ។

៥. រាងកាយនឹងកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងបាក់តេរី

នោះក៏ព្រោះតែរមៀតមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។

៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។

៧. សុខភាពបេះដូងកាន់តែរឹងមាំប្រសើរ

រមៀតនឹងរារាំងការបញ្ចេញ Cytokines ក្នុងរាងកាយ។ Cytokines ជាសមាសធាតុដែលពាក់ព័ន្ធការរលាកនិងជំងឺសសៃឈាមបេះដូង។ ការទទួលទានទឹកដោះគោលាយរមៀតរាល់យប់អាចជួយកាតើបន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗ។

៨. សុខភាពខួរក្បាលកាន់តែប្រសើរ

ការទទួលទានទឹកដោះគោលាយរមៀតនឹងជួយបង្កើនសមាសធាតុ BDNF កាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់បានយ៉ាងប្រសើរ។

៩. សុខភាពឆ្អឹងនឹងកាន់តែរឹងមាំ

​​​នោះក៏ព្រោះតែរមៀតនឹងជួយទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹងក្នុងរាងកាយ។ លើសពីនេះទៅទៀតទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ដែលល្អបំផុតសម្រាប់សុខភាពឆ្អឺង។

១០. ប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំ

នេះក៏ព្រោះតែសារធាតុ curcumin ក្នុងរមៀត គឺជាភ្នាក់ងារដ៏មានឥទ្ធិពលល្អបំផុតសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៕