លក្ខណៈក្រហមចាំងរបស់ផ្លែឈែរីគឺជាអ្វីដែលធ្វើឱ្យវាមានភាពទាក់ទាញបំផុតនៅលើលោកយើងនេះ។ ក្រៅពីទាក់ទាញភ្នែករបស់មនុស្សទូទៅហើយ តើអ្នកមានដឹងថា ផ្លែឈើប្រភេទនេះក៏មានជីវជាតិច្រើន និងល្អចំពោះសុខភាពរាងកាយយ៉ាងណាដែរឬទេ? បើអ្នកចង់ដឹងច្បាស់សូមចូលរួមស្វែងយល់ដូចខាងក្រោមនេះទាំងអស់គ្នា។
- ផ្លែឈើប្រភេទនេះ ល្អបំផុតសម្រាប់អ្នកដែលចង់រក្សាទម្ងន់ឱ្យនៅថេរ ឬចង់សម្រកពីរបីគីឡូ។ ការញ៉ាំផ្លែឈែរីជាមួយគ្នានឹងហាត់ប្រាណទៀងទាត់ ពិតជារក្សារាងឱ្យស្លីមជាមិន ខាន។
- នេះដោយសារតែផ្លែឈែរីគឺជាប្រភពសារធាតុអង់ទីអុកស៊ីដង់ដ៏អស្ចារ្យដែលអាចបញ្ឈប់រ៉ាឌីកាលសេរីដែលមានច្រើន កុំឱ្យបំផ្លាញកោសិកា និងពន្លឿនភាពចាស់បាន។
- រ៉ាឌីកាលសេរីដែលអង់ទីអុកស៊ីដង់បន្សាបបានរួចហើយនោះក៏អាចជួយជំរុញដល់ការបំបែកកោសិកាថ្មី ដូច្នេះវាអាចបង្ការកោសិកាមហារីកកុំឱ្យកើតលើសរីរាង្គសំខាន់ៗដូចជាលំពែង ខួរក្បាល និងថ្លើមជាដើម។
- ជាតិ Melatonin ក្នុងផ្លែឈែរីអាចជួយដោះស្រាយបញ្ហាអ្នកគេងមិនលក់បាន។ សារធាតុមួយនេះគឺដូចគ្នាបេះបិទនឹងអ័រម៉ូនដែលបញ្ចេញពីខួរក្បាល ដែលមានតួនាទីជួយសម្រួលដល់ការគេងទៀងទាត់។
- ពណ៌របស់រុក្ខជាតិក្នុងផ្លែឈែរីឈ្មោះថា Anthocyanins ជួយជំរុញដល់សុខភាពបេះដូងសរសៃឈាម តាមរយៈការបង្កើនចំនួនកូឡេស្តេរ៉ុលល្អៗ ដូច្នេះវានឹងបញ្ចេញចោលនូវកូឡេស្តេរ៉ុលអាក្រក់ចេញវិញ។
- ការញ៉ាំផ្លែឈែរីទៀងទាត់អាចជួយបន្ថយឱកាសកើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន នេះដោយសារតែសារធាតុ Antocyanins តែម្តង។
- ជួយស្តារឡើងវិញនូវតុល្យភាព pH ធម្មតា។
- មានសមាសធាតុប្រឆាំងនឹងការរលាក ដូច្នេះវាល្អបំផុតសម្រាប់អ្នកជំងឺរលាកសន្លាក់។
- វីតាមីន A ក្នុងផ្លែឈែរីត្រូវបានបំលែងចេញពីសារធាតុ Beta Carotene ដូច្នេះវានឹងល្អចំពោះកោសិកាភ្នែក ព្រមទាំងជួយឱ្យភ្នែកមើលឃើញច្បាស់ល្អ។
- ដោយសារតែផ្លែឈែរីមានជាតិសរសៃមិនរលាយ ដូច្នេះវានឹងល្អចំពោះផ្លូវរំលាយអាហារ និងមិនឱ្យកើតជំងឺទល់លាមកទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855