​មើល​ទៅ​ការរត់​ហាក់ដូចជាៗ​វិធី​ប្រសើរ​មួយ​នៅក្នុង​ការដុត​បញ្ឆេះ​កា​ឡូរី ក៏​ប៉ុន្តែ​វា​មិនមែន​ចេះតែ​ល្អ​ចំពោះ​មនុស្ស​គ្រប់​រូប​នោះ​ទេ​។ ការដើរ​រាង​ញាប់​បន្តិច​គឺជា​លំ​ហាត់​មួយ​ដែល​ល្អ​ចំពោះ​សរសៃឈាម​បេះដូង ហើយ​បើ​ទោះបីជា​គេ​ត្រូវ​ដើរ​អស់​ពេល​យូរ​ជាង​បន្តិ​ចក្តី ក៏​ការសិក្សា​ជាច្រើន​បាន​បញ្ជាក់ថា​ការដើរ​ផ្តល់​ផល​ល្អ​ជាង​ការរត់ រួម​ទាំង​ការ​រត់​ជ្រំជើង​តិចៗ​ផងដែរ​។​


១- រត់​អាច​ធ្វើ​ឱ្យមាន​របួសស្នាម​ច្រើន​ជាង​ដើរ​
ពួក​អ្នក​រត់​និយាយថា​គេ​តែងតែ​មាន​របួសស្នាម​យ៉ាង​តិច​ណាស់​ក៏​ម្តង​ដែរ​ក្នុង​១​ឆ្នាំៗ ហើយ​ច្រើន​តែ​របួស​នៅ​ក្បាលជង្គង់​។ ម្យ៉ាងទៀត រត់​តម្រូវ​ថា​ត្រូវ​ពាក់​ស្បែកជើងឃ្លប់​ផង​។ រត់​ច្រើនពេក​អាច​ប៉ះពាល់​ដល់​សុខភាព​។​
 

២- ដើរ វា​ងាយស្រួល​នឹង​អនុវត្ត​ជាង​
កាលណា​គេ​នៅ​ក្មេង ការរត់​តិចៗ​អាច​ជា​លំ​ហាត់​មួយ​ល្អ​មែន ក៏ប៉ុន្តែ​សម្រាប់​តែ​រយៈពេល​មួយ​ខ្លី ប៉ុណ្ណោះ​។ អាស្រ័យ​ដោយ​ការរត់​អាច​ធ្វើ​ឱ្យមាន​របួសស្នាម ដែល​នឹង​តម្រូវ​ឱ្យ​គេ​ត្រូវតែ​អាក់ខាន​ឈប់សម្រាក​ឱ្យ​របួស​សះជា​សិន ការដើរ​គឺជា​វិធី​ល្អ​បំផុត ព្រោះ​គេ​អាចអនុវត្ត​បាន​ជាប់រ​ហូត គ្មាន​ឈប់​។​
 

៣- ការដើរ​ជួយ​សម្រួល​សុខភាព​ផ្លូវចិត្ត​
ការដើរ​អាច​ប្រៀប​បាន​ទៅ​នឹង​ការ​អង្គុយ​ធ្វើ​សមាធិ​ដូច្នោះ​ដែរ ព្រោះ​វា​ធ្វើឱ្យ​មាន​សុខភាព​ខាង​ផ្លូវចិត្ត និង​វេទនារម្មណ៍ ជា​ពិសេស​បើ​គេ​ដើរ​នៅ​ក្នុង​ធម្មជាតិ​។ ពួក​អ្នក​ធ្វើ​ការសិក្សា​និយាយថា ការដើរ​ក្នុង​ធម្មជាតិ​ត្រឹមតែ​១​ម៉ោង អាច​បង្កើន​សមត្ថភាព​ប្រមូលផ្តុំ​អារម្មណ៍​និង​ការចងចាំ​រហូតដល់​ទៅ​១៦%​បាន​។​
 

៤- ការរត់​តម្រូវ​ថា​អ្នក​ត្រូវ​បរិភោគ​អាហារ​ច្រើនជាង​
ការ​រត់​គឺ​ជា​លំ​ហាត់​ដែល​មាន​អាំង​តង់​ស៊ី​តេ​ខ្លាំង ម្ល៉ោះហើយ​តម្រូវ​ថា​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​ច្រើន ដែរ​។ ផ្ទុយទៅវិញ ការដើរ​មិន​ទាមទារ​ឱ្យ​បរិភោគ​ច្រើនពេក​ទេ ម្ល៉ោះហើយ​ក៏​គ្មាន​បញ្ហា​ឡើង​ធាត់ នោះទេ​។​
 

៥- ការដើរ​អាច​ជួយ​បញ្ចៀស​ជំងឺ​មួយ​ចំនួន​បាន​
ការដើរ​ជា​លំ​ហាត់​មួយ​ដែល​ធ្វើឱ្យ​ឆ្អឹង​និង​សាច់ដុំ​ជើង​រឹងមាំ ដូច្នេះ​វា​កាត់បន្ថយ​អត្រា​កើត​ជំងឺ​ពុក​ឆ្អឹង​បាន​បន្តិច​ដែរ​។ ម្យ៉ាងទៀត ការដើរ​អាច​ឱ្យ​យើង​គ្រប់គ្រង​កង្វល់ ស្ត្រេ​ស និង​បង្ការ​ជំងឺ Alzheimer បាន ថែមទៀត​ផង​។ ការសិក្សា​មួយ​ថ្មីៗ​នេះ​របស់ American Heart Association បាន​បង្ហាញ​ឱ្យដឹងថា ការដើរ​ធ្វើឱ្យ​សម្ពាធ​ឈាម​ថយចុះ កាត់បន្ថយ​កូ​ឡេ​ស្ត​រ៉ុល និង​ហានិភ័យ​នៃ​ការកើត​ជំងឺ​ទឹកនោម​ផ្អែម បាន​ល្អ​ប្រសើរ​ជាង​ការរត់ ទៀតផង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង