សូមក្រឡេកមើលរុក្ខជាតិល្អបំផុតដែលមាននៅក្នុងបន្ទប់គេង និងគុណសម្បត្តិអស្ចារ្យរបស់វា។
រុក្ខជាតិក្នុងផ្ទះ មិនត្រឹមតែមើលទៅស្រស់ស្អាតនោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏នឹកស្មានមិនដល់ចំពោះសុខភាពផងដែរ ជាពិសេសរុក្ខជាតិខ្លះថែមទាំងអាចជួយឱ្យអ្នកគេងលក់ស្រួលថែមទៀតផង។
សូមក្រឡេកមើលរុក្ខជាតិក្នុងបន្ទប់គេងល្អបំផុតចំនួន ៧ ដែលនឹងធ្វើឱ្យបរិយាកាសគេងរបស់អ្នកប្រសើរឡើង ហើយជួយឱ្យអ្នកគេងលក់ស្រួល។
១. ផ្កាម្លិះ
ផ្កាម្លិះ មានផ្កាពណ៌សតូច ហើយស្អាតណាស់។ ពួកវាផ្តល់នូវក្លិនដ៏ក្រអូប ដែលអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាល។ ក្លិនក្រអូបនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយកម្រិតនៃការថប់បារម្ភ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការគេង។
២. ប្រទាលពស់
ប្រទាលពស់ គឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ធម្មជាតិដ៏ល្អបំផុត។ វាបញ្ចេញអុកស៊ីសែននៅពេលយប់ ដែលជួយឱ្យអ្នកគេងលក់ស្រួល។ វាត្រូវបានគេស្គាល់ផងដែរថាអាចស្រូបយកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ចេញពីខ្យល់។
៣. ដើមវ៉ាឡឺរីន (valerian)
រុក្ខជាតិ valerian នឹងមើលទៅស្រស់ស្អាតនៅក្នុងបន្ទប់គេងរបស់អ្នក ដោយសារតែពណ៌ផ្កាឈូក និងពណ៌សតូចរបស់វា។ ក្រៅពីក្លិនក្រអូប ដើមវ៉ាឡឺរីនត្រូវបានគេប្រើអស់ជាច្រើនសតវត្សមកហើយ ក្នុងការជួយដោះស្រាយបញ្ហាដំណេក រួមទាំងការគេងមិនលក់ផងដែរ។ ការស្រូបយកក្លិនរបស់វ៉ាឡឺរីនត្រូវបានគេបង្ហាញថា អាចធ្វើអ្នកឱ្យគេងលក់ស្រួល និងបង្កើនគុណភាពនៃការគេង។
៥. ផ្កាឡាវេនឌ័រ
ក្លិនផ្កាឡាវេនឌ័រត្រូវបានទទួលស្គាល់គ្រប់ទីកន្លែងថាជាជំនួយការដ៏ល្អសម្រាប់ការបន្ធូរអារម្មណ៍។ ផ្កាឡាវេនឌ័រត្រូវបានគេបង្ហាញថាអាចបន្ថយចង្វាក់បេះដូង សម្ពាធឈាម និងកម្រិតស្ត្រេសរបស់យើង។ វាគឺជារុក្ខជាតិដ៏ល្បីបំផុតមួយដែលជួយឱ្យអ្នកគេងលក់ស្រួល។
៥. លីលី (Peace Lily)
ដូចគ្នានឹងប្រទាលពស់ ផ្កាលីលី ក៏ជាអ្នកសម្អាតខ្យល់ដ៏អស្ចារ្យ ដូចដែលត្រូវបានសិក្សាដោយអង្គការណាសា។ អត្ថប្រយោជន៍បន្ថែមរបស់ផ្កាលីលី គឺវាអាចបង្កើនសំណើមក្នុងបន្ទប់រហូតដល់ ៥ ភាគរយ ហើយការបង្កើនសំណើម គឺល្អសម្រាប់ការដកដង្ហើមពេលអ្នកកំពុងគេង។
៦. ដើមផូថូសមាស (Golden Pothos)
ត្រូវបានគេស្គាល់ផងដែរថា “Devil’s Ivy” រុក្ខជាតិនេះមានស្លឹករាងដូចបេះដូង។ ដូចរុក្ខជាតិពស់ និងលីលីដែរ វាគឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ដ៏អស្ចារ្យ។
៧. ប្រទាលកន្ទុយក្រពើ
រុក្ខជាតិឱសថនេះ គឺជាការបន្ថែមដ៏អស្ចារ្យដល់ផ្ទះរបស់អ្នក។ វាផលិតអុកស៊ីសែននៅពេលយប់ ដូច្នេះវាធ្វើឱ្យការគេងរបស់អ្នកប្រសើរឡើង៕
