កោសិកា Melanocytes មាន​នាទី​ផលិត​សារធាតុ Melanin សម្រាប់​បំពាក់​ពណ៌​ដល់​ស្បែក​។ ករណី​ដែល​កោសិកា​ទាំងនេះ​ស្លាប់ ដូច្នេះ​វា​នឹង​មិន​អាច​ផលិត​សារធាតុ Melanin បាន​ឡើយ​។ យោង​ទៅ​តាម​មន្ត្រី​វេជ្ជសាស្ត្រ​បានឱ្យ​ដឹង​ថា កោសិកា Melanocytes ប្រហែលជា​ឈប់​ធ្វើ​ការងារ​របស់​វា​ដោយសារ​តែ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន មាន​ប្រតិកម្ម​នឹង​សារធាតុ​គីមី សម្ពាធ​អុកស៊ីតកម្ម និង​ការ​បង្ក​រោគ​ដោយ​វីរុស​។

ករណី​ដែល​កោសិកា​ខាងលើ​មិន​ធ្វើការ​ដោយ​យើង​សម្គាល់​ដឹង​ថា​មាន​ស្នាម​ពណ៌​ស​ៗ​លើ​ស្បែក​នោះ​គេ​ហៅ​ជំងឺ​នេះ​ថា ភ្លឺ ឬ Vitiligo​។ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​ឃើញ​លើ​អ្នក​អាយុ​ចាប់ពី ២០​ឆ្នាំ​ឡើង​ទៅ​។

ជំងឺ​ភ្លឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ នោះ​មានឈ្មោះ​ថា Segmental Vitiligo ដែល​វា​កើត​មាន​តែ​មួយ​ចំហៀង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ជំងឺ​ភ្លឺ​នេះ​ក៏​អាច​កើត​នៅ​ម្តុំ​ណាមួយ​នៃ​រាង​កាយ ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ជីវជាតិ​សំខាន់​ៗ​ដែល​អាច​ទប់ស្កាត់​កាត​កើត​មាន​ជំងឺ​ភ្លឺ​លើស​ស្បែក​បាន​។

ទង់ដែង
អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា ជាតិ​ទង់ដែង គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ផលិត​សារធាតុ Melanin​។ ហេតុ​ដូច្នេះ​ហើយ​អ្នក​គួរ​តេ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ទង់ដែង​ឱ្យ​បាន​ច្រើន​ដើម្បី​លុប​បំបាត់​អាកា​រៈ​ភ្លឺ​លើ​ស្បែក​។ ប្រភព​អាហារ​ដ៏​ល្អ​មួយ​ចំនួន​មាន​ដូច​ជា គ្រាប់​ផ្លែ​ឈើ សូកូឡា អយ​ស្ទើ បង្កង ថ្លើម​សត្វ គ្រាប់​ល្ពៅ និង​សណ្តែកសៀង​។

វីតាមីន B9 និង B12
ការ​កង្វះ​វីតាមីន B ច្រើន​តែ​អាច​បណ្តាល​ឱ្យ​កើត​ភ្លឺ​។ ជំងឺ​ស្បែក​ប្រហែលជា​អាច​ឈប់​កើត បាន​តាម រយៈ​ការ​បញ្ចូល​អាហារ​មាន​វីតាមីន​ខាងលើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ថ្លើម​សត្វ និង​គ្រាប់​ផ្កាឈូក រ័​ត្ន​សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B9​។ អ្នក​អាច​ទទួល​បាន​វីតាមីន B12 ពី​ទឹកដោះគោ ហ្វ្រូ​មាត ស៊ុត យ៉ា​អួ សាច់​មាន់ សាច់​ជ្រូក និង​សាច់​ចៀម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង