ស៊ុតគឺជាចំណីអាហារមួយដែលល្អខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសនៅក្នុងអាហារពេលព្រឹក។
ក៏ប៉ុន្តែតើអ្នកមានបានដឹងទេ ថាតើស៊ុតដែលអ្នកញ៉ាំនេះ បានមកពីមេទាឬមេមាន់ដែលមានសុខភាពល្អ ដែរឬអត់? ព្រោះថា សុខភាពរបស់មេមាន់ឬមេទា វាមានឥទ្ធិពលខ្លាំងណាស់មកលើស៊ុតដែលវាពងចេញមក។
របាយការណ៍មួយរបស់ព្រឹត្តប័ត្តអុកស្វ័ត(Oxford Journal) បានបង្ហាញឱ្យដឹងថាអត្រានៃបេតាការ៉ូតែន(beta-carotene)ដែលមាននៅក្នុងស៊ុតអាស្រ័យដោយផ្ទាល់ទៅនឹងអត្រានៃបេតាការ៉ូតែនដែលមាននៅក្នុងមេមាន់ឬមេទា។ ចំណែកឯព្រឹត្តប័ត្តThe Journal of Agricultural Food Chemistry វិញបានឱ្យដឹងថាអត្រានៃអាស៊ីត acide docosahexaénoïque (DHA) ដែលមាននៅក្នុងចំណីរបស់មេមាន់ឬមេទា ជាអ្វីដែលធ្វើឱ្យស៊ុតមានអូមេហ្គា៣កាន់តែច្រើនឡើងដែរ។
ដូច្នេះ អ្នកគួរតែរើសយកស៊ុតដែលបានមកពីមេមាន់ឬមេទាដែលមានសុខភាពល្អ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សុខភាពខ្លួនឯង។
ខាងក្រោមនេះគឺជាលក្ខណៈរបស់ស៊ុតដែលល្អ៖
- ស៊ុតដែលបានមកពីមេដែលមានសុខភាពល្អមានសំបករឹង
- ស៊ុតដែលបានមកពីមេដែលមានសុខភាពល្អមានសាច់មូលខាងក្នុងពណ៌ទឹកក្រូច មិនមែនពណ៌លឿងខ្ចីនោះទេ។ មានពណ៌កាន់តែក្រមៅ កាន់តែល្អ។
- សាច់មូលខាងក្នុងនោះមានរាងមូលល្អ និងក្រាស់។