ការដែលមិនសូវបានធ្វើចលនារាងកាយនៅពេលធ្វើការពីផ្ទះ ប៉ុន្តែនៅតែទទួលទានអាហារ ដដែលឬច្រើនឡើងទៀត អាចប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធរំលាយអាហារ បណ្តាលឲ្យមាន ភាពមិនប្រក្រតីនៅក្នុងទម្រង់ផ្សេងៗជាពិសេសបញ្ហាចំបងចំនួន ៤យ៉ាង គឺអាហារមិនរំលាយ ពោះវៀនប្រែប្រួល ឆ្អល់ពោះ និងមហារីកពោះវៀនធំ។

ប្រសិនបើអ្នកមិនអាចបត់ជើងធំបានតាមធម្មតា ឬឃើញមានអ្វីមិនប្រក្រតីលាយជាមួយលាមក ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ភើ ក្អួតចង្អោរ គួរតែប្រញ៉ាប់ទៅរកគ្រូពេទ្យដើម្បីធ្វើ រោគវិនិច្ឆ័យនិង ព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីការពារជំងឺដែលធ្ងន់ធ្ងរ ដូចជា មហារីកក្រពះ ឬពោះវៀនធំ។ ដូច្នេះយើងមកមើលតើហានិភ័យទាំង៤យ៉ាងនោះមានអ្វីខ្លះ?

១- អាហារមិនរំលាយ (Dyspepsia)

គឺជាអាការដែលកើតឡើងនៅក្នុងទ្រូងឬចុងដង្ហើម មានអារម្មណ៍ថាឆ្អែតខ្លាំងពេក ដែលកើតឡើងក្នុងអំឡុងពេលឬបន្ទាប់ពីញ៉ាំអាហាររួច អាចមានអាការតែមួយឬមានច្រើនរួមបញ្ចូលគ្នា ដូចជា ហើមពោះ តឹងណែនឬខ្យល់នៅក្នុងពោះដែលអាចកើតឡើងម្តងម្កាលឬជារៀងរាល់ថ្ងៃ។ មូលហេតុដែលបណ្តាលឲ្យអាហារមិនរំលាយភាគច្រើនគឺទាក់ទងទៅនឹងឥរិយាបថក្នុងការរស់នៅ ដូចជា ការញ៉ាំច្រើនពេកឬលឿនពេក ជាពិសេសអាហារហឹរខ្លាំង ជូរខ្លាំង ប្រៃខ្លាំង និងខ្លាញ់អាក្រក់ខ្លាំង ផឹកស្រា ញ៉ាំសូកូឡា ផឹកតែ កាហ្វេ ឬភេសជ្ជៈដែលមានជាតិហ្កាសច្រើន ជក់បារីក៏ដូចជាការថប់បារម្ភឬស្ត្រេស។

២. រោគសញ្ញារលាកពោះវៀនធំ ((Irritable Bowel Syndrome: IBS)

គឺជាជំងឺដែលពោះវៀនធ្វើការមិនប្រក្រតី បណ្តាលឲ្យកើតអាការ ហើមពោះ និងឈឺពោះ រួមទាំងការបត់ជើងធំមិនប្រក្រតី ដូចជា ទល់លាមក រាគ។ រួមទាំងជាជំងឺរ៉ាំរ៉ៃដែលជួបជាញឹកញាប់នាពេលបច្ចុប្បន្ន នៅមិនអាចរកមូលហេតុនៃជំងឺរលាកពោះវៀនបានច្បាស់លាស់។ ប៉ុន្តែឃើញថាស្ត្រីមានឱកាសកើតជំងឺរលាកពោះវៀនធំ ជាងបុរសទ្វេដង រួមទាំងអ្នកដែលមានកត្តាហានិភ័យផ្សេងទៀតដូចជាអាយុក្រោម ៤៥ ឆ្នាំនិងអ្នកដែលមានប្រវត្តិគ្រួសារមានរោគរលាកពោះវៀន និងអ្នកដែលមានភាពតានតឹងនិងការថប់បារម្ភខ្ពស់។

មនុស្សភាគច្រើនដែលរលាកពោះវៀនអាចមានរោគសញ្ញាបន្តិចបន្តួចប៉ុណ្ណោះ ហើយរោគសញ្ញា ទាំងនេះអាចបាត់ទៅវិញតាមរយៈការកែសម្រួលរបបអាហារឬការកាត់បន្ថយស្ត្រេស។ នៅខណៈពេលដែលអ្នកជំងឺខ្លះមានរោគសញ្ញាធ្ងន់ធ្ងរអាចត្រូវព្យាបាលដោយប្រើថ្នាំ។ ទោះជាយ៉ាងណា ប្រសិនបើមានការឈឺពោះធ្ងន់ធ្ងរ ជាពិសេសនៅពេលយប់ ព្រមទាំងមានការហូរឈាមនៅពេលបត់ជើងធំ ស្រកទម្ងន់ដោយមិនដឹងហេតុផល ជាដើម គួរតែប្រញ៉ាប់ទៅរកពេទ្យដើម្បីព្យាបាលជាបន្ទាន់។

៣. ទល់លាមក (Constipation)

ការទល់លាមកគឺជាស្ថានភាពទូទៅមួយដែលយើងជួយជាញឹកញ៉ាប់។ អាការទល់លាមកមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អ្នកខ្លះត្រូវប្រើកម្លាំងនិងពេលវេលាដើម្បីបន្ទោរបង់។ អ្នកខ្លះបន្ទោរបង់មិនទៀងទាត់ឬយូៗម្តង អ្នកខ្លះមានអារម្មណ៍ថាបន្ទោរបង់មិនអស់ពីពោះ អ្នកខ្លះអាចឈឺពោះឬហើមពោះផងដែរ។

៤. មហារីកពោះវៀនធំ (Colorectal cancer)

មហារីកពោះវៀនធំ គឺជាជំងឺដែលកោសិកានៅក្នុងពោះវៀនធំត្រូវបានផ្លាស់ប្តូរកើតការបម្លែងខ្លួនកើនឡើងរហូតដល់គ្រប់គ្រងបាន រហូតបង្កជាមហារីកនៅចុងពោះវៀនធំនៃប្រព័ន្ធរំលាយអាហារ។ ជំងឺនេះ ច្រើនកើតមានចំពោះមនុស្សដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ។ប្រសិនបើពួកគេមានជំងឺមហារីកពោះវៀនធំ តែងមានអាការហើមពោះ ពេលខ្លះរាគតែពេលខ្លះបែរជាទល់លាមក មានឈាមនៅក្នុងលាមក ស្លេក ភាពទន់ខ្សោយ សម្រកទម្ងន់ដែលមិនដឹងមូលហេតុ ឈឺចាប់នៅត្រង់រន្ធគូថស្រដៀងនឹងការឈឺបត់ជើងធំរហូត។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង