ការទទួល​ទាន​អាហារ​ទាំងនេះ ជាប្រចាំ​នឹង​ជះឥទ្ធិពល​ដល់​ការលូតលាស់​របស់​កុមារ​ថែមទាំង​បង្ក​ជា​ជំងឺ​គ្រោះថ្នាក់​ទៀតផង​។ ដូច្នេះ ក្នុងនាម​ជា​ឪពុកម្តាយ​ត្រូវយក​ចិត្ត​ដាក់​ចំពោះ​របប​អាហារ​កូនៗ​ជាទី​ស្រលាញ់ ចៀសវាង​ការ​ស្តាយក្រោយ​ដោយ​ប្រការ​ណាមួយ​។​

​ភេសជ្ជៈ​ផ្អែម ទឹក​ផ្លែឈើ ភេសជ្ជៈ​កីឡា​

​យោងតាម​គោលការណ៍​ណែនាំ​របស់​បណ្ឌិត្យសភា​កុមារ​អាមេរិក បានឱ្យដឹងថា កុមារ​អាយុ​ក្រោម ១ ឆ្នាំ​មិនគួរ​ផឹកទឹក​ផ្លែឈើ​ឡើយ​។ មនុស្សពេញវ័យ និង​កុមារ​ធំ​អាច​ផឹក​បាន ប៉ុន្តែ​គួរតែមាន​កំណត់​។ ភេសជ្ជៈ​ផ្អែម និង​ភេសជ្ជៈ​កីឡា មិន​សាក​សម​សម្រាប់​កុមារ​ទេ ព្រោះ​វា​មាន​ផ្ទុក​ប្រេង​បន្លែ​ធ្ងន់​។ ការប្រើប្រាស់​រយៈពេល​យូរ​អាច​បណ្តាលឱ្យ​មានកា​រ​ពុល​, ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​, ការចងចាំ​របស់​កុមារ​។​

​លើសពីនេះទៅទៀត ភេសជ្ជៈ​ទាំងនេះ​មាន​ទំនោរ​ផ្ទុក​ទៅដោយ​កាឡូរី​ច្រើន និង​បរិមាណ​ស្ករ​ច្រើន ដែល​មិនល្អ​សម្រាប់​ធ្មេញ ដោយ​មិន​ផ្តល់​វីតាមីន និង​សារធាតុ​រ៉ែ​មាន​ប្រយោជន៍​។ ជាការ​ប្រសើរ​អ្នក​គួរតែ​ឱ្យ​កូន​ផឹក​ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ជូរ និង​ផ្លែឈើ​ស្រស់​ជំនួស​វិញ ដើម្បី​សុខភាព​ល្អ​។​

​អាហារ​កែច្នៃ ហេម ហ​ត​ដក​

​ហ​ត​ដក​…​ជា​ចំណូលចិត្ត​របស់​មនុស្ស​ជាច្រើន​។ ទោះយ៉ាងណា​ក៏ដោយ វា​មិនមាន​ផ្តល់​មក​នូវ​សុខ​ភាពល្អ​ទាល់តែសោះ​។ សាច់​កែច្នៃ​ច្រើន​តែមាន​ជាតិ​នីត្រាត និង​អំបិល​សូ​ដ្យូ​ម​។ សារធាតុ​ទាំងពីរ​នេះ មិនល្អ​សម្រាប់​រាងកាយ​ទេ ប្រសិនបើ​ប្រើ​រាល់ថ្ងៃ​ជាពិសេស​ចំពោះ​ក្មេង​តូចៗ​។​

​អាហារ​កំប៉ុង​

​អាហារ​កំប៉ុង​មាន​ភាពងាយស្រួល ប៉ុន្តែ​វា​មិន​សមស្រប​សម្រាប់​ការប្រើប្រាស់​យូរ​ទេ ជាពិសេស​សម្រាប់​កុមារ​តូចៗ​។ អាហារ​កំប៉ុង​ជា​ញឹកញាប់​មាន​ផ្ទុក​នូវ​សារធាតុ​ថែរក្សា ដែល​មិនល្អ​សម្រាប់​សុខភាព​ទារក​។ លើសពីនេះទៅទៀត ការ​រក្សាទុក​យូរអង្វែង ក៏​ធ្វើឱ្យ​មាតិកា​អាហារូបត្ថម្ភ​នៅក្នុង​អាហារ​នេះ​មាន​តិចជាង​អាហារ​ស្រស់​។ ជាការ​ប្រសើរ​ឪពុកម្តាយ​គួរតែ​ជ្រើសរើស​អាហារ​ស្រស់ សម្រាប់​កូនៗ​។​

​ដំឡូងបារាំង​បំពង​

​វា​គឺជា​អាហារសម្រន់​ដែល​កុមារ​រាប់លាន​នាក់​ចូលចិត្ត​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​អាហារ​ដែល​នាំមក​នូវ​សុខភាព​ល្អ​ទេ​។ ដំឡូងបារាំង​បំពង ច្រើន​តែមាន​ជាតិ​ខ្លាញ់ កាឡូរី និង​អំបិល​។ ទាំងអស់នេះ គឺជា​សារធាតុ​ដែល​មិនល្អ​សម្រាប់​ការលូតលាស់​ទារក​។ ការប្រើប្រាស់​អំបិល​ច្រើនពេក​នឹង​បណ្តាលឱ្យមាន​បញ្ហា​សម្ពាធ​ឈាម​, គ្រួស​ក្នុង​តំរងនោម​។ ការបរិភោគ​អាហារ​ប្រៃ គឺ​គ្រោះថ្នាក់ ដូច​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ដែរ​។​

មី​កញ្ចប់​

​មី​កញ្ចប់​ត្រូវបាន​ផលិត​ចេញពី​ម្សៅ​ស្រូវ​សាលី​ចម្រាញ់ ហើយ​មិនមាន​វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​ទេ​។ នេះ គឺជា​ម្ហូប​ដែល​ស្ទើរតែ​គ្មាន​តម្លៃ​អាហារូបត្ថម្ភ​។​

​ថាមពល​តែមួយគត់​នៅក្នុង​មី​កញ្ចប់ គឺ​ខ្លាញ់ និង​ម្សៅ​។ ដូច្នេះ កុមារ​ដែល​ទទួលទាន​អាហារ​នេះ​ច្រើន ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​អតុល្យភាព​អាហារូបត្ថម្ភ កង្វះ​ជាតិ​សរសៃ វីតាមីន ជាតិ​រ៉ែ​…​ហើយ​នៅតែ​អាច​ធាត់​ដោយសារ​ទទួលទាន​ម្សៅ​ច្រើនពេក​។​

​សាច់​ចៀន​

​សាច់​ចៀន​ត្រូវបាន​កុមារ​ចូលចិត្ត ប៉ុន្តែ​មិន​វា​មិនល្អ​ចំពោះ​សុខភាព​នោះទេ​។ សាច់​ត្រូវបាន​ប្រឡាក់​គ្រឿង , បំពង​នៅក្នុង​ប្រេង ដូច្នេះ​វា​ជា​ញឹកញាប់​មាន​ច្រើន​នៃ​អំបិល និង​ខ្លាញ់​ឆ្អែត​។ ការ​ទទួលទាន​សារធាតុ​ទាំងនេះ​ច្រើនពេក​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការវិវត្ត​របស់​កុមារ ដែលនាំឱ្យ​មាន​ជំងឺ​គ្រោះថ្នាក់​ដូចជា​ការ​លើស​ទម្ងន់ ការ​ធាត់ និង​ជំងឺ​បេះដូង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង