បើ​និយាយ​ពី​សណ្តែក វា​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​មាន​ពណ៌​ជា​ច្រើន​ផង​ដែរ ដូចនេះ​តើ​អ្នក​ធ្លាប់​បរិភោគ​គ្រប់​ប្រភេទ​ឬ​នៅ? តើ​អ្នកដឹង​ទេ​ថា​សណ្តែក​ទាំងនោះ​វា​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​គ្នា​ទៅ​តាម​ប្រភេទ និង​ពណ៌​របស់​វា? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​។

សណ្តែក​លឿង
នៅ​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​សណ្តែក​លឿង​នេះ​រួច វា​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នក​រំលាយ​អាហារ​បាន​លឿន ដោយសារ​តែ​វា​ការពារ​ក្រពះ​ឱ្យ​មាន​សុខភាព​ល្អ ជាង​នេះ​ទៅ​ទៀត វា​នឹង​ធ្វើ​ឱ្យ​មុខ​អ្នកមាន​ឈាម ដោយ​មិន​មាន​អាកា​រៈ​ស្លេកស្លាំង​នោះ​ទេ ម្យ៉ាងទៀត វា​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​សុខ​ភាពរឹងមាំ មិន​ទន់ខ្សោយ​ឡើយ​។

សណ្តែកក្រហម
បើ​អ្នក​បរិភោគ​សណ្តែកក្រហម​ច្រើន នោះ​វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម ថែម​ទាំង​អាច​ជួយ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឱ្យ​មាន​លំនឹង ជាង​នេះ​ទៅ​ទៀត វា​នឹង​ជួយ​អ្នក​បន្សាប​ជាតិ​ស្រារ​នៅ​ពេល​ដែល​អ្នក​ស្រវឹង ជួយ​បន្សាប​ជាតិពុល និង​ការពារ​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ​ទៀត​ផង​។

សណ្តែកខៀវ
នៅ​ក្នុង​សណ្តែកខៀវ​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឱ្យ​អ្នក​ត្រជាក់​ក្នុង​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​ក្តៅ​ក្នុង ម្យ៉ាងទៀត​វា​នឹង​អាច​ជួយ​អ្នក​បញ្ចេញ​ជាតិពុល និង​អាច​ការពារ​ថ្លើម​របស់​អ្នក បើ​អ្នក​បរិភោគ​ជាមួយ​ទឹកឃ្មុំ​។

សណ្តែក​ស
នៅ​ក្នុង​សណ្តែក​សមាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​ប្រ​ព​ន្ធ័​ការពារ​រាង​កាយ​អ្នក​ឱ្យ​មាន​ភាពរឹងមាំ ដូចនេះ​ជំងឺ​ផ្សេង​ៗ​នឹង​មិន​អាច​បៀតបៀន​រាង​កាយ​អ្នក​បាន​ឡើយ ជាង​នេះ​ទៅ​ទៀត វា​នឹង​ជួយ​ការពារ​ប្រ​ព​ន្ធ័​ដង្ហើម​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ដោយ​មិន​ធ្វើ​ឱ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ឡើយ​ដូច​ជា ជំងឺហឺត​ជាដើម​។

សណ្តែកខ្មៅ
អ្នក​អាច​បរិភោគ​សណ្តែកខ្មៅ​ច្រើន បើ​អ្នក​ចង់ឱ្យ​សម្រស់​អ្នក​ស្ថិតស្ថេរ មិន​ងាយ​ចាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ជួយ​អ្នក​ឱ្យ​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ​ឱ្យ​អស់ ការពារ​ក្រលៀន​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​ដំណើរការ​បាន​ល្អ​ដូច​គ្នា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង