យើងច្រើនតែបោះខ្ទឹមសដែលចេញពន្លកចោល ដោយគិតថាវាលែងអាចញ៉ាំបានហើយ។ តាមពិតទៅ ខ្ទឹមសដែលចេញពន្លកនេះវាមានគុណសម្បត្តិល្អជាងខ្ទឹមសធម្មតាច្រើនណាស់។

ពួកអ្នកស្រាវជ្រាវនៅវិទ្យាស្ថានផែនការនិងការវិវត្តបច្ចេកវិទ្យាកូរ៉េបានធ្វើការសិក្សាលើគ្រាប់ធញ្ញជាតិនិងអាហារមួយចំនួន ហើយបានរកឃើញថាខ្ទឹមសដែលចេញពន្លកនេះមានថាមពលអង់ទីអុកស៊ីដង់ខ្លាំងជាងខ្ទឹមធម្មតា។ ព្រោះវាសម្បូរទៅដោយ allicine និង disulfure d’allyle ដែលអាចប្រឆាំងនឹងបាក់តេរីបានយ៉ាងពូកែ ហើយក៏អាចប្រយុទ្ធប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីដែលជាមូលហេតុនៃជំងឺមួយចំនួន ព្រមទាំងការរិចរិលចាស់ទៅនៃស្បែក ផងដែរ។ វាក៏មានផងដែរនូវ phytoalexine ដែលជាជាតិពុលសម្រាប់មីក្រូសព៌ាង្គកាយ ក៏ប៉ុន្តែមិនពុលចំពោះមនុស្សទេ។ ម្យ៉ាងទៀត វាក៏សម្បូរទៅដោយវីតាមីនC ផងដែរ។
សរុបសេចក្តីមក គេបានសន្និដ្ឋានថាខ្ទឹមសដែលចេញពន្លកអាច៖
- ការពារពីជំងឺបង្កដោយវីរុសនិងពពួកផ្សិតបាន បំបាត់ការរាករូស ការឈឺពោះ និងរលាកក្រពះពោះវៀន
- បង្ការការកើតជំងឺមហារីក ព្រោះជាតិ allicine រារាំងមិនឱ្យកោសិកសមហារីកលូតលាស់បាន
- ជួយបង្ការមិនឱ្យឆាប់ចាស់ខ្លាំងពេក។