Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានទឹកច្រើនពេកអាចបង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh  នឹងបង្ហាញឱ្យដឹងពីស្ថានភាពចំនួន ៦ ដែលអ្នកមិនគួរទទួលទានទឹក ៖

១. ភ្លាមៗមុនពេលចូលគេង

យ៉ាងហោចណាស់មានមូលហេតុចំនួន ២ ដែលអ្នកគួរចៀសវាងទទួលទានទឹកមុនពេលចូលគេង។

  • ការទទួលទានទឹកមុនពេលចូលគេងអាចបង្កការរំខានដល់ដំណេករបស់អ្នក។ អ្នកអាចនឹងឈឺនោមញឹកកំឡុងពេលយប់ ហើយពិបាកគេងលក់វិញ ឬត្រូវការពេលយូរដើម្បីគេងលក់ម្ដងទៀត។
  • តម្រងនោមរបស់ពួកយើងធ្វើការយឺតនៅពេលយប់បើប្រៀបធៀបនឹងកំឡុងពេលថ្ងៃ។ នេះហើយជាមូលហេតុដែលអ្នកអាចសម្គាល់ឃើញថាមុខនិងអវៈយវៈប្រែជាហើមៗនៅពេលព្រឹក។ ការទទួលទានទឹកអាចបង្កើនអាការៈទាំងនេះ។

២. កំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា

យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឱ្យដឹងថា ការទទួលទានច្រើនលើសកំឡុងពេលធ្វើលំហាត់ប្រាណអាចជះផលប៉ះពាល់អវិជ្ជមាន។ កំឡុងពេលធ្វើលំហាត់ប្រាណ សីតុណ្ហភាពរាងកាយនឹងកើនឡើងខ្ពស់បណ្ដាលឱ្យអ្នកមានអារម្មណ៍ក្ដៅ។ ប៉ុន្តែការទទួលទានទឹកច្រើនពេកដើម្បីបន្ថយកម្ដៅបង្កើនភាពត្រជាក់កំឡុងពេលហាត់ប្រាណអាចបណ្ដាលឱ្យបាត់បង់នូវអេឡិចត្រូលីត្រ។ ជាលទ្ធផលអ្នកអាចជួបប្រទះនូវអាការៈឈឹក្បាល, ចង្អោរចង់ក្អួត, វិលមុខ។ បន្ថែមពីនេះការទទួលទានច្រើនលើស គឺគ្រោះថ្នាក់ណាស់សម្រាប់អ្នកដែលមានជំងឺបេះដូង ខណៈដែលវាបង្កើនសម្ពាធបេះដូង។ ដូច្នេះហើយទើបវេជ្ជបណ្ឌិតភាគច្រើនណែនាំឱ្យទទួលទានទឹកតែនៅក្រោយពេលធ្វើលំហាត់ប្រាណរួច។

៣. ប្រសិនបើទឹកនោមគ្មានពណ៌

ទឹកនោមដែលថ្លាគ្មានពណ៌អាចជាអាការៈមួយនៃការទទួលទានទឹកច្រើនលើស។ ប្រសិនបើទឹកនោមរបស់អ្នកគ្មានពណ៌ អ្នកប្រហែលជាទទួលទានទឹកច្រើនពេកសូម្បីតែនៅពេលមិនមានអារម្មណ៍ស្រេក។ ការទទួលទានទឹកច្រើនលើសអាចនាំឱ្យកម្រិតជាតិសូដ្យូមធ្លាក់ចុះទាបពេកជាលទ្ធផលនៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនរួមបញ្ចូលទាំងការគាំងបេះដូង។

៤. ក្រោយពេលទទួលទានអាហារហឹរ

អ្នកក៏មិនគួរទទួលទានទឹកឡើយក្រោយពេលទទួលម្ទេស ឬអាហារហឹរខ្លាំងដែលបង្កឡើងដោយម៉ូលេគុលមួយប្រភេទហៅថា capsaicin ឡើយ ខណៈដែលវាមានតែធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ។ ម៉ូលេគុលនេះអាចរលាយតែនៅក្នុងសមាសធាតុ non-polar ដូចជាទឹកគោតែប៉ុណ្ណោះ។

៥. ភ្លាមៗមុនពេល, កំឡុងពេល ឬក្រោយពេលញ៊ាំអាហារ

ការទទួលទានកំឡុងពេលទទួលទានអាចបង្កជាបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងដោយសារតែមាត់របស់ពួកយើងផលិតនូវទឹកមាត់ដែលមានផ្ទុកអង់ស៊ីមដែលចាំបាច់សម្រាប់ដំណើរការប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ការទទួលទានទឹកកំឡុងពេលអាហារបន្ថយការផលិតទឹកមាត់ ហើយក៏ព្រោះតែបែបនេះអាហារដែលរំលាយមិនបានល្អប្រមូលផ្ដុំក្នុងរាងកាយ និងអាចប្រែជាជាតិពុល ប្រសិនបើអ្នកញ៊ាំអាហារគ្មានសុខភាពល្អ។ ត្រូវចាំថាការទទួលទានទឹកត្រជាក់ ឬភេសជ្ជៈមានផ្ទុកជាតិអាល់កុលអាចធ្វើស្ថានភាពកាន់តែអាក្រក់ឡើង៕