​យោងតាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយចំនួន និង​ការសន្និដ្ឋាន​ជាក់ស្តែង មាន​លក្ខណៈ ៥ យ៉ាង ដែល​កុមារ​តែងតែ​ទទួល​មរតក​ហ្សែ​ន​ពី​ម្តាយ​។

១.​ភាព​វៃឆ្លាត​

​ភាព​វៃឆ្លាត​របស់​កូន គឺជា​បញ្ហា​ដែល​ឪពុកម្តាយ​គ្រប់រូប​យកចិត្តទុកដាក់​។ កុមារ​ដែលមាន អាយ​ឃ្យូ ខ្ពស់​ការសិក្សា និង​អាជីព​របស់​ពួកគេ​នឹង​កាន់តែ​អំណោយផល​។​

​មានការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​បង្ហាញថា​ភាព​វៃឆ្លាត​របស់​ម្តាយ​នឹងត្រូវ​បញ្ជូនទៅ​កូន​។ ជាពិសេស​អ្នកវិទ្យាសាស្ត្រ នៅ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សាធារណៈ​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​តឡែ​ន បានធ្វើការ​សិក្សា​ទៅលើ​យុវជន​ជាង ១២.០០០ នាក់ (​អាយុ​ពី ១៤ ទៅ ២២ ឆ្នាំ​) ។ ពួកគេ​ធ្វើការ​អះអាងថា ភាព​វៃឆ្លាត​របស់​កុមារ ឬ​អត់ គឺ​ភាគច្រើន​បានមកពី​ម្តាយ​។ លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា អាយ​ឃ្យូ របស់​អ្នកចូលរួម​មាន​ត្រឹមតែ ១៥ ពិន្ទុ​ខុសពី អាយ​ឃ្យូ មធ្យម​របស់​ម្តាយ​។​

​ការស្រាវជ្រាវ​បង្ហាញថា ហ្សែ​ន​ឆ្លាត ត្រូវបាន​ខ្ចាត់ខ្ចាយ​ពាសពេញ​ខ្សែសង្វាក់ ឌី​អិន​អេ ប៉ុន្តែ​រហូតដល់ ២ ភាគ ៣ មាន​ទីតាំង​ស្ថិតនៅលើ​ក្រូម៉ូសូម អ៊ិ​ច (X)​។

២.​សម្បុរ​

មិន​ថា​ម្តាយ​ដែលមាន​ផ្ទៃពោះ គឺជា​ក្មេងប្រុស ឬ​ក្មេងស្រី​ទេ នាង​ចង់ឱ្យ​កូន​កើតមក​មាន​សម្បុរ ស និង​គួរឱ្យ​ស្រលាញ់​។ ជាធម្មតា​កូនចៅ​នឹងមាន​ពណ៌​ស្បែក​ដូច​ម្តាយ​។​

​ប្រសិនបើ​ម្តាយ​មាន​សម្បុរ​ស ទារក​នឹង​កើតមក​មាន​សម្បុរ​ស​ដូច​ម្តាយ​។ ប្រសិនបើ​ម្តាយ​មាន​សម្បុរ​ខ្មៅ នោះ​ទារក​នឹង​កើតមក​ដោយមាន​សម្បុរ​ខ្មៅ​។​

៣.​កម្ពស់​

​យោងតាម​បទពិសោធន៍​ជាក់ស្តែង កម្ពស់​របស់​ម្តាយ​នឹងត្រូវ​បញ្ជូនទៅ​កូន​។ ដូច្នេះ ម្តាយ​ជាច្រើន​ដែលមាន​កម្ពស់​ទាប កូនៗ របស់​ពួកគេ​នឹង​ទទួល​មរតក​ហ្សែ​ន​ពី​កម្ពស់​ម្តាយ​របស់​ពួកគេ​។​

​ទោះយ៉ាងណា​ក៏ដោយ ម្តាយ​មិនចាំបាច់​ព្រួយបារម្ភ​ច្រើន​អំពី​បញ្ហា​នេះ​ទេ ព្រោះ​កម្ពស់​អាស្រ័យ​តែ​លើ​ហ្សែ​ន ដែល​ផ្លាស់ប្តូរ​មួយផ្នែក​ប៉ុណ្ណោះ​។ កត្តា​ដូចជា​បរិយាកាស អាហារូបត្ថម្ភ និង​ការធ្វើ​លំ​ហាត់ប្រាណ សុទ្ធតែ​អាចជួយ​កុមារ​សម្រេចបាន​នូវ​កម្ពស់​ដ៏​ល្អប្រសើរ​។

៤.​ថ្ពាល់ខួច​

ទារក​ដែលមាន​ថ្ពាល់ខួច ពេល​ញញឹម​មើលទៅ​គួរអោយ​ស្រលាញ់​ណាស់ ហើយ​ឆក់យក​បេះដូង​មនុស្ស​គ្រប់គ្នា​យ៉ាង​ងាយស្រួល​។ ជាការ​ពិត គូ​ម្តាយ​និង​កូន​ជាច្រើន​បង្ហាញថា ប្រសិនបើ​ម្តាយ​មាន​ថ្ពាល់ខួច កូន​ប្រាកដជា​កើតមក​មាន​ថ្ពាល់ខួច​ដូច​ម្តាយ​។​

៥.​ទម្លាប់​គេង​

ការស្រាវជ្រាវ ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ថ្នាំ​ងងុយគេង​ក្នុង​ឆ្នាំ ២០១៧ បាន​រកឃើញថា ម្តាយ​បាន​បញ្ជូន​ទម្លាប់​នៃ​ការ​គេង​ឱ្យ​កូន ជាពិសេស​កូនៗ របស់​ម្តាយ​ដែលមាន​ជំងឺ​គេង​មិន​លក់ តែងតែ​គេង​យប់​ជ្រៅ ហើយ​វិលមុខ និង​មាន​បញ្ហា​ក្នុងការ​គេង​។ គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្រ​មិនបាន​រកឃើញ​ទំនាក់ទំនង​នេះ​ជាមួយ​ឪពុក​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង