សព្វថ្ងៃនេះ កុមារ​ជាច្រើន​បាន​ញៀន​ឧបករណ៍​អេឡិចត្រូនិក ដែល​ប៉ះពាល់​ដល់​សុខភាព បុគ្គលិកលក្ខណៈ និង​ការរៀនសូត្រ​របស់​ពួកគេ​។ តើ​ឪពុកម្តាយ​គួរ​ដូចម្តេច​? តោះ​! រៀន​ពី​ដំណោះស្រាយ​ដូចខាងក្រោម​នេះ​៖

​អ្វីដែល​ត្រូវធ្វើ​នៅពេល​កូន​របស់​អ្នកញៀន​ឧបករណ៍​អេឡិចត្រូនិក​?

​ឪពុកម្តាយ​ជាច្រើន ឈឺក្បាល​នៅពេល​ប្រឈមមុខ​នឹង​ស្ថានភាព​នេះ ទោះបីជា​ពួកគេ​បាន​ប្រើ​វិធានការ​ខ្លាំងៗ ដូចជា​ការជេរប្រមាថ ការវាយដំ ការហាម​ប្រាម ក្តី​។

​ក្មេងៗ​ជាច្រើន ចូលចិត្ត​មើល​ទូរទស្សន៍​លេង​ជាមួយ​ទូរស័ព្ទ និង​អាយ​ផេ​ត​។ ទំលាប់​នេះ ត្រូវបាន​បង្កើតឡើង​តាំងពី​ដំបូង​ហើយ​ការ​ញៀន​របស់​កុមារ​កាន់តែ​អាក្រក់​ទៅៗ​។ លើសពីនេះទៅទៀត​វា​នឹង​រំខាន​ដល់​ការ​ញ៉ាំ​របស់​ក្មេង​ទៀតផង ដូចជា​រាល់ពេល​ញ៉ាំ ត្រូវ​បើក​ទូរទស្សន៍​ឫ​ទូរស័ព្ទ​ឱ្យមើល​បណ្តើ​រញ៉ាំ​បណ្តើរ ហើយ​វា​បាន​ក្លាយជា​ទម្លាប់​។

​អ្នក​ម្តាយ​គ្រប់រូប ប្រហែលជា​ដឹង​ហើយ​អំពី​ផលប៉ះពាល់​ដែល​បង្ក​គ្រោះថ្នាក់​នៃ​ការឱ្យ​កូន​សម្លឹង​នូវ​ឧបករណ៍​បច្ចេកវិទ្យា ដែល​អាច​បង្ក​ជា​ផលវិបាក​ដូចជា​៖ ការខូចខាត​ភ្នែក​, ធាត់​, សមត្ថភាព​ភាសា​ខ្សោយ​, ជំងឺ​សរសៃឈាម​បេះដូង​, ជំងឺ​អូ​ទី​ស្សឹម … ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា បើ​កូន​អ្នក​មិន​ញ៉ាំ ប្រសិនបើ​គេ​មិនបាន​មើល​ទូរស័ព្ទ ទូរទស្សន៍ ឫ​អាយ​ផេ​ត​?

​ចម្លើយ​គឹ​៖ អ្នក​ត្រូវ​រៀបចំ​គម្រោង​នាំ​កូន​ទៅ​ឧទ្យាន ហើយ​អនុញ្ញាតឱ្យ​គាត់​លេងល្បែង​នានា​ទាំងអស់​រហូតដល់​គាត់​អស់កម្លាំង​ដោយ​មិនឱ្យ​គាត់​ញ៉ាំ​អ្វី​ឡើយ​។ បន្ទាប់ពី​ជិត ២ ម៉ោង​កូន​អ្នកនឹង​បែកញើស ហើយ​ឃ្លាន ពេលនោះ​អ្នក​ម្តាយ​ចូរ​ឱ្យ​អង្គុយ​ចុះ បន្ទាប់មក​សួរ​គាត់​ថា តើ​កូន​នឿយហត់​ទេ​? កូន​របស់​អ្នកនឹង​ឆ្លើយថា ហត់​។ ហើយ​អ្នក​អាច​ជម្រុញ​គាត់​ឱ្យ​លេង​បន្តទៀត ទោះបី​គាត់​មិន​ចង់ ហើយ​ទាមទារ​ទៅផ្ទះ​វិញ​ក៏ដោយ រួច​អ្នក​អាច​សួរ​គាត់​បន្ថែមថា តើ​ហេតុអ្វី​បានជា​កូន​មិន​លេង​ទៀត​? កូន​របស់​អ្នក​ប្រហែលជា​ឆ្លើយថា គេ​ធុញ​នឹង​លេងល្បែង​ទាំងនោះ​ហើយ គេ​ហត់​ហើយ គេ​ចង់ទៅ​ផ្ទះ​មើល​ទូរទស្សន៍​វិញ​ម្តង​….​។ នេះ ជា​ឱកាស ដែល​អ្នក​អាច​ទាញ​មក​មេរៀន​ជាក់ស្តែង​មក​ពន្យល់​កូន ដោយ​ចោទសួរ​គេ​ថា កូន​ធុញ​ឫ​? ចុះ​កូន​បើក​ទូរទស្សន៍​មើល​រាល់ថ្ងៃ កូន​មិន​គិតថា​ទូរទស្សន៍​វា​អាច​នឹង​ហត់នឿយ ឫ​ធុញ ដូចជា​កូន​ទេ​? ពេល​កូន​មើល​ទូរទស្សន៍ ឫ​ទូរស័ព្ទ កូន​មាន​ដែល​ចាប់អារម្មណ៍​ថា វា​ក្តៅ​ទេ​ពេលដែល​កូន​មើល​វា​យូរ​?

​ម្តាយ​សូម​ពន្យល់​កូន​ថា ទូរទស្សន៍​គឺ​ដូចជា​មនុស្ស​ដែរ វា​នឿយហត់​នឹងធ្វើ​ការ​ច្រើន ហើយ​ចង់​សម្រាក​។ ដូចជា​កូន​ហត់ កូន​ចង់​សំរាក ដើម្បី​ទទួលបាន​កម្លាំង​។ សួរ​គាត់​ថា រាល់ថ្ងៃ​កូន​ធ្វើឱ្យ​ទូរទស្សន៍​ដំណើរការ​ឥតឈប់ឈរ តើ​កូន​មិន​អាណិត​ទូរទស្សន៍​ទេ​ឬ​?

​ជាមួយនឹង​ការអប់រំ​ប្រភេទ​នេះ ម្តាយ​នឹងមិន​ត្រឹមតែ​ត្រូវបាន​ធានាថា​កូនៗ របស់​ពួកគេ​មាន​ទម្លាប់​មើល​ទូរទស្សន៍​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​បង្កើត​បុគ្គលិកលក្ខណៈ​ល្អ​៖ គិត​អំពី​អារម្មណ៍​របស់​អ្នកដទៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វា​ក៏​ជួយ​ឱ្យ​កុមារ​ដឹង​ពី​របៀប​យកចិត្ត​អ្នកដទៃ មក​ដាក់​ក្នុង​ចិត្ត​ខ្លួនឯង យល់ចិត្ត​អ្នកដទៃ មិន​គិតតែ​ពី​ខ្លួនឯង​។​

“​មនុស្សធម៌​គឺ​សាមញ្ញ ធម្មជាតិ​គឺ​ល្អ​” – កុមារ​គ្រប់រូប​នៅពេល​គាត់​នៅ​ក្មេង​មាន​លក្ខណៈ​ល្អ​។ ពេលខ្លះ ការស្តីបន្ទោស និង​ការបញ្ជា​ពី​មនុស្ស​ធំ​ដល់​ក្មេងៗ មិនមាន​ប្រសិទ្ធភាព​ទេ វា​ថែមទាំង​អាច​បំភ័យ​ក្មេងៗ ឱ្យធ្វើតាម​ទៀត ប៉ុន្តែ​លើក​ក្រោយ​ពួកគេ​រក​វិធី​ដោយ​ស្ងៀមស្ងាត់ លួចលាក់ ដើម្បី​ប្រព្រឹត្ត​បទល្មើស​ម្តងទៀត​។

​វិធី​ល្អ​បំផុត​នៃ​ការអប់រំ គឺ​តែងតែ​ផ្តល់​ដំបូន្មាន និង​បង្រៀន​ក្មេងៗ នូវ​មេរៀន​ជីវិត​ដំបូង​នៃ​ក្តី​ស្រឡាញ់ ការចែករំលែក សេចក្តី​សប្បុរស និង​ភាពស្មោះត្រង់​។ កុមារ​ប្រៀបដូចជា​ក្រសា​សស ចូរ​គូរ​នូវ​អ្វីដែល​ល្អៗ ចូលមកក្នុង​ព្រលឹង​របស់​ពួកគេ​។ ដូចនេះ មិន​ត្រឹមតែ​ជួយ​កុមារ​ឱ្យ​ស្គាល់​ខ្លួនឯង​ពី​កំហុស​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​នៅពេល​ពួកគេ​ធំ​ឡើង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង