​តើ​ប្រេងដូង​អាច​ជួយ​ដល់​សុខភាព​អ្នក​ដែរឬទេ​? បើ​អាច​តើ​វា​អាច​ជួយ​អ្នក​នៅ​ពេល​ណា​ខ្លះ​? ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ប្រេងដូង​ដែល​វា​បាន​ផ្តល់​ឱ្យ​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
 

​ជំងឺ​ទល់លាមក​
នៅ​អាហារ​ពេលព្រឹក​របស់​អ្នក អ្នក​អាច​បរិភោគ​ល្ហុង​ជាច្រើន​បាន បន្ទាប់​មក​ក្រោយ​ពេល​២​ម៉ោង អ្នក​អាច​ពិសារ​ប្រេងដូង​មួយ​ស្លាបព្រា​បាន ប៉ុន្តែ​ប្រសិនបើ​គ្មាន​ប្រសិទ្ធភាព អ្នក​អាច​បរិភោគ​ចាប់ពី​៣​ថ្ងៃ​ឡើង​។​

ជំងឺ​ឈឺ​ចុកចាប់​
ប្រសិនបើ​លើ​ខ្លួន​អ្នក​មាន​កន្លែង​ដែល​ឈឺ​ចុកចាប់ អ្នក​អាច​យក​ប្រេងដូង​ទៅ​កម្តៅ​ដល់​សីតុណ្ហភាព​៦០​អង្សា​សេ បន្ទាប់មក​យក​មក​លាប​លើ​ខ្លួន​អ្នក​ត្រង់​កន្លែង​ដែល​ឈឺ រួច​ធ្វើការ​ម៉ាស្សា នោះ​អ្នកនឹង​បាន​ធូរ​ខ្លះ ហើយ​អ្នក​ក៏​អាច​ផឹក​ទឹកដូង​មួយ​កែវ រួច​ផឹក​ប្រេងដូង​ចំនួន​៣​ស្លាបព្រា វា​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​។​

ស្នាម​អ៊ុច​ខ្មៅ​របស់​មនុស្ស​ចាស់​
នៅពេល​ដែល​អ្នក​ចាស់​ទៅ អ្នកនឹង​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​លើ​ដៃ និង​មុខ ដូចនេះ​អ្នក​អាច​យក​ប្រេងដូង​ទៅ​លាប​នៅ​កន្លែង​ដែល​មាន​ស្នាម​អ៊ុច​ខ្មៅ​រាល់ថ្ងៃ បន្ទាប់​មក​ផឹក​ប្រេងដូង​ចំនួន​៣​ស្លាបព្រា​ជា​រឿង​រាល់ថ្ងៃ​ដូចគ្នា​។​

ជំងឺ​ស្បែក​
បើ​អ្នក​មាន​ជំងឺ​ស្បែក អ្នក​អាច​យក​ប្រេងដូង​ទៅ​កម្តៅ​នៅ​សីតុណ្ហភាព​៥០​អង្សា​សេ បន្ទាប់មក​យក​មក​លាប​លើ​កន្លែង​ដែល​មាន​បញ្ហា រួច​ធ្វើការ​ម៉ាស្សា​រៀងរាល់​២​ម៉ោង​ម្តង​។​

ថែរក្សា​សក់​
អ្នក​អាច​យក​ប្រេងដូង​ចំនួន​២​ស្លាបព្រា​ទៅ​កម្តៅ​នៅ​សីតុណ្ហភាព​៧០​អង្សា​សេ បន្ទាប់មក​យក​មក​លាប​លើ​សក់​អ្នក ហើយ​ធ្វើការ​ម៉ាស្សា រួច​យក​កន្សែង​ក្តៅ​មករុំ​សក់​អ្នកចំនួន​៣០​នាទី វា​នឹង​ធ្វើឱ្យ​សក់​អ្នក​រលោង ភ្លឺ និង​មាន​សុខភាព​ល្អ​។​

សាច់​ល្អិត​ខាំ​
នៅពេល​ដែល​អ្នក​ត្រូវ​សាច់​ល្អិត​ខាំ ហើយ​ឈឺ អ្នក​អាច​លាប​ប្រេងដូង​បាន នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​ធូរស្រាល​។​

ជំងឺ​ថ្លោះ​ដៃ ថ្លោះ​ជើង​
នៅពេល​ដែល​អ្នក​ថ្លោះ​ដៃ ឬ​ជើង ឬ​កន្លែង​ផ្សេងទៀត អ្នក​អាច​យក​ទឹកកក​ស្អំ​នៅ​កន្លែង​ដែល​ថ្លោះ​នោះ​ចំនួន​១៥​នាទី ទើប​យក​ប្រេងដូង​ទៅ​កម្តៅ​នៅ​សីតុណ្ហភាព​ពី​៤០​ទៅ​៥០​អង្សា​សេ រួច​យក​មក​លាប​នៅ​កន្លែង​នោះ ទើប​ធ្វើការ​ម៉ាស្សា បើ​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នក​អាច​ធ្វើ​ពី​៤​ទៅ​៨​ដង​ក្នុង​មួយថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង