ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យធ្មេញអ្នកស។ តើមានអ្វីខ្លះទៅ?
- អ្នកអាចពិសារផ្លែឈើ ឬបន្លែដែលមានសំបករឹងដូចជា ផ្លែប៉ោម និងការ៉ុតជាដើម ព្រោះនៅពេលដែលអ្នកទំពារ វានឹងជួយជម្រះធ្មេញអ្នកឱ្យស ដោយមិនចាំបាច់ប្រើថ្នាំដើម្បីសឡើយ។
- ឈីសក៏ជាអាហារដែលអាចធ្វើឱ្យធ្មេញអ្នកសបានដែរ ព្រោះនៅពេលដែលអ្នកបរិភោគ វានឹងជួយសម្អាតកំអែរនៅលើធ្មេញអ្នក ថែមទាំងអាចការពារមិនឱ្យមេរោគទុំនៅលើធ្មេញអ្នកទៀតផង។
- បើអ្នកបរិភោគពពួកក្រូចច្រើនដូចជា ៖ ក្រូចឆ្មារ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ឬក្រូចឃ្វិចជាដើម វាសុទ្ធតែអាចជម្រះធ្មេញអ្នកឱ្យសស្អាត ថែមទាំងអាចធ្វើឱ្យមេរោគក្នុងមាត់អ្នកងាប់អស់។
- ផ្លែស្ត្របឺរីក៏អាចធ្វើឱ្យធ្មេញអ្នកសដែរ ក្រោយពេលដែលអ្នកពិសាររួច ព្រោះវាមានជាតិជូរដែលល្អចំពោះសម្ជស្សធ្មេញរបស់អ្នក។
- បើទឹកដោះគោវិញ អ្នកគួរតែផឹកឱ្យបានច្រើន ព្រោះមានជាតិកាល់ស្យូមដែលធ្វើឱ្យធ្មេញអ្នករឹងមាំ ថែមទាំងសស្អាតជាងមុនទៅទៀតក្រោយពេលដែលអ្នកផឹករួច៕