ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើក្នុងឆ្នាំក្រោយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមី

ឆ្នាំ២០១៩ដល់ភ្លាម លាភអ្នកនឹងចាប់ផ្តើមផ្លាស់ប្តូរហើយ ប៉ុន្តែប្តូរមិនលឿនទេ រហូតដល់ចុងឆ្នាំក្រោយ ទើបអ្នកអាចមើលឃើញទ្រព្យធំ។ មុខរបរអ្នកចាប់ផ្តើមដើរបន្តិចម្តងៗ រហូតដល់ចុងឆ្នាំ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានផលធំខ្លាំង។

ឆ្នាំរកា

ឆ្នាំក្រោយ អ្នកនឹងអាចទទួលបានជំនួយច្រើន ដោយធ្វើឲ្យអ្នកអាចទទួលបានចំណូលខ្ពស់។ ជាពិសេស ការងារអ្នកនឹងអាចសម្រេចបាន ហើយមុខរបរក៏អាចរីកខ្លាំងដែរ។ នៅពេលដែលដល់ចុងឆ្នាំ នោះលាភនឹងឡើងកាន់តែខ្ពស់ ធ្វើឲ្យអ្នកអាចប្រមូលបានទ្រព្យកាន់តែច្រើន។

ឆ្នាំវក

ហុងស៊ុយឆ្នាំក្រោយរបស់អ្នកនឹងល្អ ហើយល្អខ្លាំងពេលដែលដល់ចុងឆ្នាំក្រោយ។ ដូចនេះ អ្នកគួរតែក្តាប់ឲ្យជាប់ ទើបអ្នកអាចទទួលបានទ្រព្យច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងល្អដូចជាអ្នកដទៃអញ្ចឹង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង