Join with Health.com.kh on Telegram

ពិតជាសំណាង ប្រសិនបើអ្នកមានប្រភេទបាតដៃ ដូចបាតដៃទាំង៤ប្រភេទខាងក្រោមនេះ។ ទោះមានតែមួយ ក៏អ្នកអាចមានសំណាងពេញមួយជីវិតដែរ អ្វីដែលសំខាន់ ទាំងការងារ ទាំងលុយកាក់ មិនពិបាករក មិនចេះខ្វះខាតនោះឡើយ។

១. បាតដៃពណ៌ក្រហមស្រាល ឬផ្កាឈូក

សម្រាប់អ្នកដែលមានបាតដៃ ដែលមានពណ៌ក្រហមស្រាល ឬផ្កាឈូក ត្រូវបានគេដឹងថា ជាបាតដៃបង្ហាញពីសុខភាពល្អ ឈាមរត់បានល្អ។ តែយ៉ាងណាមិញ សម្រាប់បាតដៃបន្រភេទនេះ មិនត្រឹមតែបញ្ជាក់ពីសុខភាពអ្នកប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីសំណាងកកើនយ៉ាងច្រើនផងដែរ។ សម្រាប់អ្នកដែលមានដៃបែបនេះ ទាំងអាជីព ការងារ ចំណូលចូលកាក់កបល្អណាស់ ចំពោះស្នេហា ក៏រលូនខ្លាំងដែរ។

២. បាតដៃមានសំណើម ខ្យល់ចេញចូលល្អ

សម្រាប់មនុស្សដែលមានបាតដៃ មានសំណើម មិនស្ងួត មិនប្រេះ ច្រើនតែជាមនុស្សដែលមានលាភគ្រប់ច្រក ដូច្នេះមនុស្សទាំងនេះ ក៏ងាយនឹងទទួលបានជោគជ័យ គ្រប់អ្វីដែលពួកគេធ្វើផងដែរ។

លើសពីនេះ មនុស្សទាំងនេះ ភាគច្រើនគឺជាមនុស្សស្មោះត្រង់ ដូច្នេះមិនថាអ្នកទៅទីណាទេ ពួកគេនឹងមានតែមនុស្សស្រឡាញ់ ចូលចិត្ត អាណិត រាប់អាន និងតែងតែជួយជ្រោមជ្រែងពួកគេគ្រប់កាលៈទេសៈ ពេលជួបបញ្ហា ការលំបាក នឹងមានអ្នកចាំហុចដៃ ជួយគេគ្រប់ពេល។

៣. ម្រាមដៃកណ្តាលវែងល្មម

មនុស្សដែលមានម្រាមដៃកណ្តាលវែងល្មម ជារឿយៗតែងតែជាមនុស្សខ្ជាប់ខ្ជួនក្នុងការស្វែងរកសំណាង និងមានអំណាច។ ពួកគេនឹងមានអនាគតល្អប្រសើរ ជួបតែភាពរុងរឿងពេញមួយជីវិត។ បុគ្គលនេះនឹងកំណត់គោលដៅវែងឆ្ងាយសម្រាប់ខ្លួនឯង ហើយនឹងធ្វើការរៀងរាល់នាទី ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ ដូច្នេះពួកគេអាចទទួលបានជោគជ័យយ៉ាងងាយស្រួល។

៤. បាតដៃមានសាច់ពេញ និងទន់

អ្នកដែលមានបានដៃសុទ្ធតែសាច់ ជាមួយនឹងភាពទន់ ដែលអាចបត់បែនបានខ្ពស់ ជាធម្មតា គឺជាមនុស្សដែលមានសុខភាពល្អ និងមានឆន្ទៈខ្លាំងជាងមនុស្សទូទៅ។ ជាមួយមនុស្សទាំងនេះ នៅពេលដែលពួកគេបានកំណត់គោលដៅមួយនៅក្នុងជីវិត ពួកគេប្រាកដជានឹងសម្រេចបានយ៉ាងឆាប់ ដូច្នេះពួកគេនឹងទទួលបានជោគជ័យក្នុងជីវិតយ៉ាងងាយស្រួល និងមានជីវិតដែលពេញលេញ ល្អក្រៃលែង៕

ប្រភព ៖​ Phunutoday / Knongsrok