ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែមើលពេលដែលជ្រើសរើសស្វាមី។ តើមានអ្វីខ្លះទៅ?

  1. ចំណុចទី១ អ្នកគួរតែមើលថាតើគេមានសេចក្តីក្លាហាន និងមានទំនួលខុសត្រូវឬទេ។ បុរសដែលមានសេចក្តីក្លាហាននឹងមិនដើរតាមក្រោយអ្នកដទៃឡើយ ដោយគេជាអ្នកដឹកនាំអ្នកដទៃឲ្យដើរតាមខ្លួនជានិច្ច។​ មនុស្សប្រុសដែលមានទំនួលខុសត្រូវ និងមានចរិតជាអ្នកដឹកនាំ ទើបស័ក្តិសមជាមួយអ្នក។
  2. ចំណុចទី២ អ្នកគួរតែមើលទៅលើការងាររបស់គេ មានន័យថា អ្នកគួរតែមើលថាតើគេធ្វើការងារម៉ត់ចត់ឬទេ។ បើគេជាបុគ្គលដែលឧស្សាហ៍ ហើយយកចិត្តទុកដាក់ចំពោះការងារ នោះអ្នកគួរតែពិចារណាយកមកធ្វើជាប្តីបាន។
  3. ចំណុចទី៣ អ្នកគួរតែមើលថាតើគេជាបុរសដែលហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនឬទេ។ បើគេចេះប្រឈមមុខនឹងកំហុសរបស់ខ្លួន នោះគេជាបុរសពិត ដោយមិនចាំតែទម្លាក់កំហុសលើអ្នកឡើយ។
  4. ចំណុចចុងក្រោយ អ្នកគួរតែមើលថាតើគេជាបុគ្គលដែលសាវ៉ាឬទេ ដោយអាចមើលពេលដែលអ្នកទៅក្រៅជាមួយគេ។ បើភ្នែកគេតែងតែមើលស្រីស្អាត នោះអ្នកមិនគួរជ្រើសរើសយកមកធ្វើជាប្តីឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង