ចាប់​តាំង​ពី​ខែ​មករា​មក​ មាន​ប្រធានបទ​​មួយ​បន្ត​​ទទួល​បាន​ការ​ជជែក​វែកញែក​ច្រើន​​នៅ​លើ​វិបសាយ​ពិភាក្សា​របស់​ Apple។ ប្រធានបទ​គឺ​ទាក់​ទង​នឹង​ការ​ប្រេះ​កញ្ចក់​ការពារ​ឡេន​​កាមេរ៉ា​ភ្លោះ​របស់​ iPhone X។

iPhone X ​មាន​ផ្នែក​ខាង​ក្រោយ​ផលិត​ពី​កញ្ចក់​ ពេល​ដែល​ធ្លាក់​ប្រាកដ​ជា​មាន​បែក​ប្រេះ។ ប៉ុន្តែ​អ្នក​ប្រើ​ iPhone X មួយ​ចំនួន​ដែល​ជួប​បញ្ហា​ប្រេះ​ឡេន​​កញ្ចក់​ឡេន​នេះ បាន​បញ្ជាក់​ថា​ទូរសព្ទ​របស់​ពួក​គេ​មិន​ធ្លាប់​ធ្លាក់​នោះ​ទេ។

មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រេះ​នេះ ដោយ​មាន​ខ្លះ​ថា​មក​ពី​បញ្ហា​អាកាសធាតុ និង ខ្លះ​ទៀត​​ថា​មក​ពី​ចន្លោះ​ប្រហោង​​នៃ​ការ​ផលិត។ ម្ចាស់​ iPhone X មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ហាង​ Apple ទារ​ថ្លៃ​ ៥៤៩ ដុល្លារ​ដើម្បី​ជួសជុល​ស្នាម​ប្រេះ​មួយ​នេះ ព្រោះ​ជា​បញ្ហា​ដែល​មិន​ស្ថិត​នៅ​ក្នុង​កញ្ចប់​ AppleCare+ របស់​ Apple។

មក​ទល់​ពេល​​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ Apple នៅ​ឡើយ​ទេ៕

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង