នៅពេលដែលអ្នកមានជំងឺ អ្នកមិនត្រូវគិតតែពីរកថ្នាំមកព្យាបាលទេ អ្នកអាចសាកល្បងរកវិធីធម្មជាតិមកព្យាបាលជាមុនសិន ប្រសិនជាវាមិនជាសះស្បើយ អ្នកអាចរកថ្នាំជាក្រោយ ព្រោះបើអ្នកគិតតែប្រើថ្នាំ វាមិនល្អសម្រាប់សុខភាពអ្នកទេ។ ដូចនេះតើមានរូបមន្តអ្វីខ្លះទៅ?
ទឹកឃឹមឆាយ
ភេសជ្ជៈនេះអាចជួយអ្នកបាននៅពេលដែលអ្នកក្អក មានស្លេស្មច្រើន ហើយវាក៏អាចជួយព្យាបាលជំងឺឬសដូងបាតអ្នកបានខ្លះដែរ ថែមទាំងជំនួយដល់ក្រពះ ធ្វើឱ្យអ្នកងាយស្រួលបត់ជើងតូច។
ទឹកស្ពៃក្តោប
នៅក្នុងស្ពៃក្តោបមានប៉ូតាស្យូមជាច្រើន ដែលអាចជួយទប់ជាតិអំបិលដែលមានក្នុងរាងកាយអ្នកមិនឱ្យកើនឡើងច្រើន ធ្វើឱ្យវាមានលំនឹង វាអាចជួយការពារអ្នកពីជំងឺលើសឈាម និងសរសៃឈាមរឹង។
ទឹកត្រសក់
ប្រសិនជាអ្នកមានអាការៈពិបាកដកដង្ហើម អ្នកអាចទទួលទានទឹកត្រសក់នេះបាន វាមិនត្រឹមតែល្អចំពោះការដកដង្ហើមរបស់អ្នកទេ ថែមទាំងអាចជួយស្បែកអ្នកឱ្យមានលក្ខណៈទន់រលោង និងភ្លឺទៀតផង។
ទឹកការ៉ុត
នៅពេលដែលអ្នកមានភ្នែកមើលមិនសូវឃើញ និងមិនច្បាស់ អ្នកអាចទទួលទានទឹកនេះបាន នោះវានឹងអាចធ្វើឱ្យភ្នែកអ្នករាងភ្លឺជាងមុនជាមិនខានឡើយ។
ទឹកស្ពៃអេពីណារ
នៅក្នុងស្ពៃនេះមានវីតាមីនB1ដែលអាចការពារអ្នកដែលមានជំងឺខ្វះឈាមឱ្យមានអាការៈប្រសើរជាងមុន ថែមទាំងអាចព្យាបាលជំងឺហឺតបានទៀតផង៕