ឈឺក្បាល
ចូរយកសម្បកចេកមកស្អំនៅលើថ្ងាស និងកញ្ចឹងក ព្រោះវាអាចជួយបំបាត់មូលហេតុដែលនាំឱ្យឈឺក្បាលដោយសារតែជាតិប៉ូតាស្យូមឡើងខ្ពស់បាន។
ជំងឺមុន
ចូរយកសម្បកចេកទៅត្រដុសនៅពីលើកន្លែងដែលកើតមុនជារៀងរាល់យប់មុនពេលចូលគេង។ ការធ្វើបែបនេះនឹងកាត់បន្ថយការរលាក ព្រមទាំងមិនឱ្យមុននោះបែកមុខទៀតផង។
ស្នាមជាំ
ដោយយោងទៅតាមសមាសធាតុនៃការលូតលាស់ឡើងវិញខ្លាំងរបស់វា ផ្លែចេកពិតជាអាចពន្លឿនដល់ដំណើរការជាឡើងវិញនៃកន្លែងដែលជាំៗបាន។
កន្ទួលរមាស់
វាគឺជាការព្យាបាលសម្រាប់អាការៈកន្ទួលរមាស់ដ៏អស្ចារ្យមួយ។ ចូរយកសម្បកចេកទៅត្រដុសនៅលើកន្លែងដែលមានកន្ទួលរមាស់នោះពីរដងក្នុងមួយថ្ងៃរហូតដល់លែងរមាស់ទៅ។
ស្រែង
សម្បកចេកមានសមត្ថភាពផ្តល់សំណើមដល់ស្បែក បំបាត់ការរមាស់ និងព្យាបាលអាការៈស្រែងក្នុង រយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ។ ចូរត្រដុសសម្បកចេកនៅកន្លែងដែលមានបញ្ហានោះម្តង ឬពីរដងក្នុងមួយថ្ងៃ។
សត្វល្អិតទិច ឬខាំ
ការត្រដុសសម្បកចេកនៅលើកន្លែងសត្វល្អិតទិច ឬខាំនឹងជួយកាត់បន្ថយការរមាស់នៅលើស្បែក បាន។
ធ្មេញសស្អាត
ចូរត្រដុសសម្បកចេកនៅលើធ្មេញជារៀងរាល់ថ្ងៃឱ្យបានយូរបន្តិច។ នោះអ្នកនឹងសម្គាល់ឃើញភាពខុសគ្នាឡើងវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយ។
ដោះស្រាយបញ្ហាឬសដូងបាត
សម្បកចេកមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺឬសដូងបាតដែរ។ ចូរត្រដុសសម្បកចេកនៅលើកន្លែងដែលមានឬសដូងបាតរយៈពេលប្រហែល ៥នាទី។ ចូរធ្វើបែបនេះម្តងហើយម្តងទៀតចំនួន ៤ ទៅ៥ដងក្នុងមួយថ្ងៃ៕