ការដែលមានក្លិនខ្លួនគឺជាបញ្ហាប្រចាំថ្ងៃថ្ងៃមួយដែលមនុស្សគ្រប់គ្នាកំពុងតែប្រឈមមុខ។ ថ្នាំបំបាត់ក្លិនខ្លួនគឺជាផលិតផលមានជាតិគីមីដែល អាចគ្រប់គ្រងបញ្ហាក្លិនខ្លួនបានបាន ប៉ុន្តែវាអាចនឹងមានសារធាតុគ្រោះថ្នាក់ជាច្រើនដែលអាចបណ្តាលឱ្យស្ទះក្រពេញរន្ធញើស ឬមានផលរំខានដល់ស្បែក បាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្របែបធម្មជាតិមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការកំចាត់ក្លិនខ្លួន។
លាងសម្អាតខ្លួនយ៉ាងល្អ
ការងូតទឹក និងលាងសម្អាតខ្លួនគឺជារឿងសំខាន់ដើម្បីចៀសវាងការលូតលាស់មេរោគបង្កក្លិនមិនល្អលើរាងកាយបាន។ អ្នកគួរតែងូតទឹកយ៉ាងហោចណាស់ម្តងដែរក្នុងមួយថ្ងៃ និងជួតខ្លួនឱ្យបានស្ងួតល្អ។ កន្លែងដែលមានសំណើមគឺងាយនឹងមានការលូតលាស់របស់បាក់តេរីណាស់។
ក្រូចឆ្មារ
ចូរត្រដុសក្រូចឆ្មារនៅលើក្លៀកដោយផ្ទាល់ ហើយលាងជម្រះវាជាមួយនឹងទឹកត្រជាក់ ឬលាយវាជាមួយនឹងទឹកសម្រាប់ងូតក៏បានដែរ។
ប្រេងដើមតែ
ប្រេងដើមតែមានសមាសធាតុប្រឆាំងនឹងមេរោគបែបធម្មជាតិ ហើយក៏អាចផ្តល់ជាក្លិនដ៏ល្អមួយសម្រាប់រាងកាយផងដែរ។ ប្រេងដើមតែអាចកំចាត់បាក់តេរីពីរាងកាយ និងផ្តល់នូវស្បែកដ៏មានសុខភាពល្អ។ ចូរលាយប្រេងដើមតែពីរបីដំណកជាមួយនឹងសម្រាប់ងូតហើយចាំលាងជម្រះវាវិញ។
សម្លៀកបំពាក់មានជាតិសរសៃធម្មជាតិ
ការស្លៀកសម្លៀកបំពាក់ដែលស្តើងៗ និងធ្វើពីជាតិសរសៃដូចជា ក្រណាត់កាតុង ឬសរសៃសូត្រ មិនគួរណាស្លៀកតឹងៗពេកឡើយ ព្រោះវានឹងមិនអាចឱ្យស្បែកងាយស្រួលដកដង្ហើម តែបង្កើតជាសំណើមបង្កក្លិនវិញ៕