យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ធ្វើរឿងទាំងនេះ ហើយក៏ឆ្ងល់ដែរថា ការដាំទឹកពុះរហូតដល់ពីរដងទៅហើយតើវាមានសុវត្ថិភាពក្នុងការទទួលទានឬអត់នោះ។ បើសិនជាយើងនិយាយដល់ចំណុចនេះ បាក់តេរីគឺមិនអាចមានជីវិតរស់ក្នុងទឹកដែលដាំពុះទៀតទេ ដូច្នេះការញ៉ាំទឹកនេះគឺមានសុវត្ថិភាពហើយ ដូច្នេះការដាំទឹកពុះរហូតដល់ ២ដងបែបនេះកាន់តែមានសុវត្ថិភាពទ្វេដងឯណោះ។ រឿងនេះស្តាប់មើលទៅពិតជាគួរឱ្យចង់សើចណាស់ ប៉ុន្តែមានរឿងមិនល្អច្រើនចំពោះសុខភាពមែននៅពេលដែលយើងដាំទឹកឱ្យពុះរហូតដល់ពីរដងបែបនេះ។ ខាងក្រោមនេះគឺជាហេតុផលរបស់វាហើយ។
ទី១ បើយើងមិនដាំទឹកឱ្យពុះទេ ទឹកដែលយកចេញពីក្បាលរ៉ូប៊ីណេនោះគឺមិនអាចល្អ ឬសុទ្ធមួយរយភាគរយនោះទេ ព្រោះវាផ្ទុកទៅដោយសារធាតុជាច្រើនដូចជាជាតិរ៉ែ និងឧស្ម័ន (អុកស៊ីសែន និងកា បូនឌីអុកស៊ីត)។ នៅពេលយើងដាំទឹកពុះ វានឹងធ្វើឱ្យអុកស៊ីសែនហុយចេញ ហើយកាលណាទឹកពុះកាន់តែយូរ អុកស៊ីសែនបាត់បង់កាន់តែច្រើន។ ប៉ុន្តែបើសិនអ្នកមិនមានគម្រោងចង់ញ៉ាំម្ហូបមានសាច់ត្រីដោយការកម្តៅវាម្តងទៀតទេ វាក៏គ្មានអ្វីខុសប្លែកពីមុនដែរ។
ទី២ រាល់ជាតិរ៉ែទាំងអស់ដែលរលាយក្នុងទឹកគឺមិនរលាយបាត់អស់លឿនឡើយ ដូច្នេះទោះបីជាអ្នកដាំវាពុះរហូតដល់២ដង ឬច្រើនជាងនេះ វានឹងនៅតែរងនៅបាតឆ្នាំងដដែល ហើយអ្នកនៅតែមិនអាចលុបបំបាត់វាអស់ឡើយ មានតែធ្វើឱ្យវារងភាពខាប់កាន់តែច្រើនទៅវិញទេ។ រឿងនេះចង់និយាយថា មិនមែនជាតិរ៉ែទាំងអស់សុទ្ធតែមានគ្រោះថ្នាក់ឡើយ ប៉ុន្តែទោះបីជាមានជាតិរ៉ែមួយចំនួនគ្រោះថ្នាក់ក៏ដោយ បើសិនជាអ្នកគ្រាន់តែដាំទឹកឱ្យពុះតែមួយស្លាបព្រាពីទឹកដែលមានគ្រោះថ្នាក់នេះមួយតោនលីត្រ នោះវាក៏មានសុវត្ថិភាពដែរ លុះត្រាតែអ្នកត្រូវការប្រើទឹកនោះរាប់រយស្លាបព្រាដែរទើបមានបញ្ហា។ ឥឡូវនេះអ្នកពិតជាដឹងថាវាមានគ្រោះថ្នាក់ប៉ុនណាហើយនៃការដាំទឹកឱ្យពុះរហូតដល់ពីរដង។
ទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ដែរ។ បើសិនជាអ្នកដាំទឹកពុះក្នុងកំសៀវហើយ តែនៅសល់ទឹកខ្លះក្នុងនោះទៀតដែលមិនទាន់ចាក់ចេញ អ្នកគ្រាន់តែចាក់ទឹកបន្ថែមវិញដើម្បីដាំម្តងទៀតនោះ មានន័យថាវានៅតែមានជាតិពុលសម្រាប់សុខភាពអីចឹង ហើយក៏មិនល្អក្នុងការទទួលទានដែរ។ ដូច្នេះចូរចងចាំអំពីរឿងនេះផង៕