ផ្លែចេកសម្បកក្រហមមានជាតិស្ករធម្មជាតិបីប្រភេទដូចជា Sucrose, Fructose និងគ្លុយកូស។ ដោយសារតែវាមានកាឡូរីខ្ពស់ វីតាមីន៦ប្រភេទ និងជាតិរ៉ែ១១ប្រភេទ ទើបបានជាវាមានអត្ថប្រយោជន៍ច្រើនដល់សុខភាពមនុស្ស និងជួយឱ្យមានកម្លាំងបាន។
តើចេកសម្បកក្រហមនេះជាប្រភេទផ្លែឈើអ្វីទៅ?
ប្រហែលជាអ្នកធ្លាប់ល្បី ឃើញ ឬញ៉ាំចេកប្រភេទនេះហើយ ប៉ុន្តែចេកសម្បកក្រហមមានរសជាតិផ្អែមជាងផ្លែចេកធម្មតា។
បើសិនជាអ្នកពិតជាពេញចិត្តរសជាតិរបស់ផ្លែចេកធម្តមា ហើយកំពុងតែស្វែងរកផ្លែចេកប្រភេទផ្សេងនោះ អ្នកគួរតែសាកល្បងចេកសម្បកក្រហមម្តងទៅ។ ផ្លែចេកសម្បកក្រហមអាចញ៉ាំបាននៅពេលសម្បករបស់វាឡើងពណ៌ក្រហមចាស់ និងមានស្នាមអ៊ុចៗពណ៌ត្នោត។
ចេកសម្បកក្រហមមានប្រយោជន៍ដល់សុខភាពអ្វីខ្លះទៅ?
ផ្លែចេកប្រភេទនេះមានជីវជាតិខ្ពស់ និងមានចំនួនប៉ូតាស្យូម Beta-carotene និង វីតាមីនC ច្រើន។ ផ្លែចេកទំហំមធ្យមមួយមានប៉ូតាស្យូម ៤០០មីលីក្រាម មានន័យថាវាអាចផ្តល់ជាតម្រូវការប្រចាំថ្ងៃ១១ភាគរយដែរ។ ប៉ូតាស្យូមមានប្រយោជន៍ក្នុងការបំពេញមុខងារធម្មតារបស់បេះដូង ការកន្ត្រាក់សាច់ដុំ និងការរំលាយអាហារ។
ផ្លែចេកមួយនេះក៏សម្បូរវីតាមីនC ដែរ។ វីតាមីនC មិនត្រឹមតែជួយការពាររាងកាយពីជំងឺទេ តែក៏ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីទៀត មានន័យថា វានឹងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងមហារីកច្រើនប្រភេទ។
ផ្លែចេកក្រហមក៏សម្បូរជាតិសរសៃផងដែរ ដូច្នេះវានឹងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ដោយសារតែផ្លែចេកសម្បកក្រហមមួយផ្លែមានវីតាមីនB6 ខ្ពស់ ដូច្នេះវាអាចផ្តល់ជាតម្រូវការវីតាមីនD ប្រចាំថ្ងៃរហូទដល់ ២០ភាគរយឯណោះ៕