តើអ្នកជាមនុស្សដែលមើលឃើញតែរបស់នៅជិត តែមើលរបស់ឆ្ងាយមិនឃើញមែនទេ? ដូច្នេះអ្នកប្រហែលជាមានបញ្ហាម្ញូ៉បភ្នែកហើយ។ ភាគច្រើនអ្នកមានជំងឺភ្នែកម្ញូបគឺដោយសារតែហ្សែន។ មានន័យថា ជំងឺនេះអាចផ្តល់ឱ្យពីឪពុកម្តាយរបស់អ្នកតែម្តង។ អ្នកជំនាញនិយាយថា ការសម្លឹងមើលរបស់នៅជិតគ្រប់ពេលទាំងអស់ក៏អាចធ្វើឱ្យអ្នកទៅជាម៉្ញូបបានដែរ។
យកល្អអ្នកគួរតែឱ្យពេទ្យជំនាញខាងភ្នែកពិនិត្យដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលបញ្ហាភ្នែករបស់អ្នកទៅបើសិនជាយល់ថាអ្នកមានបញ្ហាម្ញូ៉បភ្នែកមែននោះ។ គាត់អាចនឹងសម្គាល់ដឹងថាអ្នកពិតជាមានជំងឺនេះមែនឬអត់ ព្រមទាំងផ្តល់ការព្យាបាលដែលត្រឹមត្រូវទៀតផង។
មានវិធីសាស្ត្រធម្មជាតិមួយចំនួនដែរ ដែលអាចដោះស្រាយបញ្ហាម៉្ញូបភ្នែកបាន៖
កុំភ្លេចឧស្សាហ៍ឱ្យភ្នែកសម្រាកផង
មិនខ្វល់ថាអ្នកកំពុងតែលេងវីដេអូហ្គេម មើលទូរទស្សន៍ អានសៀវភៅ ឬបញ្ចប់របាយការណ៍ទេ អ្នកត្រូវតែឧស្សាហ៍សម្រាកជានិច្ច។ ការដែលឱ្យពេលភ្នេកអាចបិទ ឬសម្រាកម្តងខណៈពេលកំពុងតែប្រើប្រាស់វាច្រើននោះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកុំឱ្យអាការៈម្ញូបកាន់តែធ្ងន់ធ្ងរបាន។ ការសម្រាកនេះក៏ជួយមិនឱ្យឈឺក្នុងភ្នែក និងឈឺក្បាលថែមទៀតដែរ។
កាត់បន្ថយពេលវេលាដែលត្រូវការប្រើភ្នែក
រឿងនេះមានន័យថា អ្នកមិនត្រឹមតែចៀសវាងចំណាយពេលវេលាច្រើនពេកក្នុងការសម្លឹងមើលទូរទស្សន៍ទេ តែក៏ត្រូវចៀសវាងការសម្លឹងមើលទូរស័ព្ទ តាប្លេត លេបថប់ ។ល។
ប្រើភ្នែកហាត់ប្រាណជាទៀងទាត់
បើសិនជាអ្នកយល់ដឹងអំពីសារៈសំខាន់ការហាត់ប្រាណទៀងទាត់ដែរ នោះអ្នកក៏គួរតែប្រើភ្នែគហាត់ប្រាណដែរហើយ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺប្រើភ្នែកសម្លឹងមើលជារង្វង់តាមត្រនិចនាឡិការចំនួន ១០វិនាទី បន្ទាប់មកបញ្ច្រាស់ទ្រនិចនាឡិការវិញ ១០វិនាទីទៀត។ ការហាត់ប្រាណមួយបែបទៀតគឺការសម្លឹងមើលទៅលើ និងចុះក្រោមចំនួន ១០ដង បន្ទាប់មកសម្លេងឆ្វេងស្តាំងចំនួន ១០ដងទៀត។
ត្រូវប្រាកដថាមានពន្លឺគ្រប់គ្រាន់
ការអានសៀវភៅ ឬសរសេរអក្សរក្នុងស្ថានភាពដែលមានពន្លឺខ្សោយអាចនាំឱ្យចុះខ្សោយគំហើញរបស់ភ្នែកបាន។ ហេតុដូច្នេះហើយ អ្នកគួរធ្វើយ៉ាងណាប្រើប្រាស់ពន្លឺឱ្យបានគ្រប់គ្រាន់នៅពេលដែលត្រូវការប្រើភ្នែក។
ញ៉ាំអាហារសម្បូរវីតាមីន និងជាតិរ៉ែ
ជីវជាតិគ្រប់គ្រាន់គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់អាការៈម្ញូ៉ប។ ម្យ៉ាងវិញទៀត អ្នកគួរតែញ៉ាំអាហារដែលមានតុល្យភាពបើសិនជាចង់ឱ្យភ្នែកមានសុខភាពល្អ។ ចូរបញ្ចូលបន្លែ និងផ្លែឈើកាន់តែច្រើនក្នុងរបបអាហារ និងញ៉ាំវារាល់ថ្ងៃ ព្រោះវាផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនច្រើនដូចជា វីតាមីន A និង C ព្រមទាំង ស័ង្គសីដែលត្រូវបានគេអះអាងថាអាចបំបាត់អាការៈភ្នែកម្ញូប ព្រមទាំងបញ្ហាភ្នែកផ្សេងៗទៀត៕
ពត៌មានប្រចាំថ្ងៃ ភ្នែកមើលឆ្...
ភ្នែកមើលឆ្ងាយមិនឃើញ ចូរសាកល្បងវិធីទាំងនេះសិន
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855