ក្រចកជើងដែលដុះកប់នៅក្នុងសាច់ ឬស្បែកអាចមានសភាពឈឺចាប់ខ្លាំង និងគួរអោយរំខាន។ ប្រសិនបើអ្នកសម្គាល់ឃើញ ដំណាក់កាលចាប់ផ្តើមដំបូងរបស់វា នោះអ្នកអាចអនុវត្តបាននូវ ផែនការព្យាបាលដូចខាងក្រោមនេះ។
- ត្រាំប្រអប់ជើងដែលមានបញ្ហានេះ ជាមួយនឹងល្បាយទឹកក្តៅឧណ្ឌៗ២លីត្រ ដោយលាយនឹងម្ស៉ៅប៊ែកឃីងសូដា ( baking soda) ៣ស្លាបព្រាបាយ ដើម្បីជួយបន្ទន់ស្បែកម្រាមជើងរបស់អ្នក។
- ប្រើដុំសំឡីផ្តិតជាមួយទឹកថ្នាំអង់ទីប៊ីយ៉ូទិក។
- ហែកដុំសំឡីផ្តិតថ្នាំនោះដាក់នៅក្រោមក្រចកដែលដុះកប់ក្នុងសាច់ ដោយប្រើចន្ទាស។
- ធ្វើការផ្លាស់ប្តូរដុំសំឡី និងអនុវត្តទម្រង់ការខាងលើនេះឡើងវិញម្តងទៀត ជារៀងរាល់២៤ម៉ោងម្តង ក្នុងរយៈពេល១៥ថ្ងៃ នោះបញ្ហានេះនឹងជាសះស្បើយជាក់ជាមិនខាន ឡើយ៕