​ការ​ញ៉ាំ​ទឹក​បន្លែ និង​ផ្លែឈើ​ជាច្រើន​អាច​ជួយ​រំលាយ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ប៉ុន្តែ​តើ​ទឹក​ផ្លែឈើ ឬ​បន្លែ​ណា​ទៅ​ដែល​មាន​ប្រសិទ្ធភាព​បែបនេះ​នោះ​? ខាងក្រោម​នេះ​គឺជា​ទឹក​ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ដើម្បី​ជួយ​រំលាយ​គ្រួស​ក្នុង​តម្រងនោម​បាន​។

ទឹក​ឪឡឹក​
ផ្លែ​ឪឡឹក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​បញ្ចុះ​ទឹកនោម ហើយក៏​អាច​ប្រើ​ជា​ការព្យាបាល​លើ​គ្រួស​ក្នុង​តម្រងនោម​បានដែរ​។ ជាតិ​ប៉ូ​តា​ស្យូម និង​ទឹក​របស់​ផ្លែ​ឪឡឹក​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​តម្រងនោម​មា​ន​សុខភាព​ល្អ​។ វា​ជួយ​ថែរក្សា និង​សម្រួល​ដល់​កម្រិត​ជាតិ​អាស៊ីត​ដែល​មាន​ក្នុង​ទឹកនោម​។ ការ​ញ៉ាំ​ផ្លែ​ឪឡឹក ឬ​ញ៉ាំ​ទឹក​របស់​វា​រាល់ថ្ងៃ​នឹង​ជួយ​រំលាយ​គ្រួស​ចេញពី​តម្រងនោម​បាន​។

ទឹក​ផ្លែ​ទ​ទឹម​
ទឹក​ផ្លែ​ទ​ទឹម និង​គ្រាប់​ផ្លែ​ទទឹម​អាច​ប្រើ​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​ព្យាបាល​គ្រួស​ក្នុង​តម្រងនោម​បាន​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ទទឹម​អ​រកានិ​ច ឬ​ជ្រើសរើស​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​ស្រស់ៗ​។

ទឹក​ក្រូចឆ្មា​
ទឹក​ក្រូចឆ្មា​ត្រូវបាន​គេ​អះអាង​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​គ្រួស​ក្នុង​តម្រងនោម​។

គ្រឿងផ្សំ​៖

  • ទឹក​ក្រូចឆ្មា ១១៨,២៩​មី​លី​លីត្រ​
  • ​ទឹក ២​លីត្រ​
  • ​ស្ករ (​តាម​ចំនួន​ដែល​ចូលចិត្ត​)

​របៀប​ធ្វើ​៖

  • ​ចូ​រលាយ​ទឹក​ក្រូចឆ្មា​ស្រស់ៗ​ជាមួយ​នឹង​ទឹក ២​លីត្រ​នោះ​ចូលគ្នា​
  • ​ចាក់​បន្ថែម​ស្ករ​ចូល​
  • ​ចូរ​ញ៉ាំ​ពីរដង​ក្នុង​មួយ​ថ្ងៃ ដោយ​នៅ​ពេល​ព្រឹក និង​ល្ងាច​ដើម្បី​រំលាយ​គ្រួស​ក្នុង​តម្រង​នោម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង