ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ អាចជួបនឹងឧបសគ្គច្រើនបន្តិចក្នុងពេលវ័យក្មេង ប៉ុន្តែគេមិនខ្លាចទេ ដោយតែងតែប្រឹងប្រែងដើរទៅមុខជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចបង្កើតបានលុយយ៉ាងច្រើនតែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ជាបុគ្គលដែលខ្លាំង ហើយស្រឡាញ់មុខមាត់ណាស់។ ចំពោះគេការចុះចាញ់ប្រៀបដូចជាបរាជ័យអញ្ចឹង។ ជាហេតុដែលធ្វើឲ្យគេតែងតែតស៊ូ មិនខ្លាចលំបាកនោះទេ។ ដូចនេះ ក្នុងពេលខាងមុខ នឹងមានលុយជាច្រើនចូលមកក្នុងឃ្លាំងតែម្តង។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ជាអ្នកដែលមិនងាយរត់គេចនឹងបញ្ហានោះទេ។ ទោះបីជាឧបសគ្គធំប៉ុណ្ណា ក៏គេអាចដោះស្រាយបានដែរ។ ជាហេតុដែលធ្វើឲ្យមានលុយច្រើនណាស់រត់មករកគេ៕