​វិទ្យាស្ថាន​ជាតិ​សិក្សា​ពី​ការ​គេង បាន​ណែនាំ​អោយ​យើង​ម្នាក់ៗ​ធ្វើការ​គេង​អោយបាន​ពី ៧​ទៅ​៩​ម៉ោង​ក្នុង​ពេល​មួយ​យប់ៗ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជា​ផ្លែផ្កា​នៃ​ការ​គេង​ពេលយប់​អោយបាន​ត្រឹមត្រូវ​។ នៅពេលដែល​យើង​និយាយ​ពី​ការ​គេង ចំនួន​ម៉ោង​កាន់តែច្រើន គឺ​កាន់តែ​ល្អ ជាពិសេស​គឺ​ចំពោះ​សុខភាព​ខួរក្បាល​របស់​អ្នក​។​

​តើ​អ្នក​ជឿ​ទេ​?​សូម​ក្រឡេក​មើល​នូវ​ហេតុផល​ខាង​ក្រោម ដែល​បញ្ជាក់​ថា​គេង​គឺ​ពិតជា​ជួយ​ផ្តល់​អោយ​យើង​រាល់គ្នា នូវ​សុខភាព​ផ្លូវចិត្ត​ដ៏​ល្អ​មួយ​៖

១. ការ​គេង​ជួយ​បង្កើន​សុខភាព​ផ្លូវចិត្ត​អោយ​ល្អប្រសើរ​
តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ការបាត់បង់​ដំណេក​ស្កប់ស្កល់​ក្នុង​រយៈពេល​យូរ អាច​បង្កើន​នូវ​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ការ​គេ​ង​បាន​តិចតួច​ក៏​អាច បង្កើន​អារម្មណ៍​ស្ត្រេ​ស និង​ការព្រួយបារម្ភ​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នក​មាន​ភាព​ថប់​បារម្ភ​ក្នុងកា​រគេង​អោយ​លក់ នោះ​អ្នក​គួរ​សាកល្បង​ក្រោក​ឡើង ហើយ​ព្យាយាម​ធ្វើ​សមាធិ ឬ​សរសេរ​កំណត់ហេតុ​ដើម្បី​ជួយ​អោយ​ផ្លូវចិត្ត​របស់​អ្នក​បាន​ធូរស្រាល ។​

២. វា​ជួយ​ធ្វើអោយ​អ្នក​ចង​ចាំ​បាន​យ៉ាង​ល្អ​
បើ​យើង​និយាយ​ពី​វិធី​ក្នុងការ​បន្ធូរ​អារម្មណ៍ ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់​ស្ពឹក​របស់​ខួរក្បាល ការស្រាវជ្រាវ​ក៏​បាន​រកឃើញ​បន្ថែម​ទៀត​ផង​ដែរ​ថា ការ​គេង​ក្នុង​បរិមាណ​ត្រឹមត្រូវ​មួយ អាច​ជួយ​អោយ​សុខភាព​ខួរក្បាល​របស់​អ្នក​ប្រសើរ គឺ​ថា​អ្នក​អាច​ចង​ចាំ​បាន​យ៉ាង​ល្អ​។ អារម្មណ៍​នៃ​ភាព​សុខ​ស្ងប់ និង​គេង​គ្រប់គ្រាន់​អាច​ជួយ​អោយ​អ្នក​ឆាប់​ចងចាំ​នូវ​កិច្ចការ​ផ្សេងៗ , ការពិត​មួយ​ចំនួន និង​សូម្បីតែ​ឈ្មោះ​គ្រូ​នៅ​ថ្នាក់​វិទ្យាល័យ​បាន​ថែមទៀត​ផង​។​

៣. ការ​គេង​គ្រប់គ្រាន់​អាច​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​
តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥ បាន​រកឃើញថា ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើអោយ​ពិបាក​ក្នុង​ការ​ផ្ចង់​ស្មារតី និង​ប្រមូល​អារម្មណ៍​ផ្តោត​លើ​អ្វី​មួយ​។ ទោះ​ជា​ស្ត្រេ​សអាច​មាន​កម្រិត​តិច​តូច ក៏​អ្នក​មិន​អាច​គ្រប់គ្រង​វា​បានដែរ ។​

៤. វា​ជួយ​ក្នុង​ការសម្រេចចិត្ត​
នេះ​គឺជា​ហេតុផល​ដ៏​ល្អ​មួយ ក្នុង​ការជ្រើសរើស​យក​ការ​គេង​អោយបាន​គ្រប់គ្រាន់​។ ការសិក្សា​ផ្សេងទៀត​បាន​លើកឡើង​ថា ការ​បិទ​ភ្នែក អាច​មាន​ឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត​របស់​អ្នក​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា រយៈពេល​នៃ​ការ​មិន​ដឹង​ខ្លួន គឺ​អាច​ជួយ​ធ្វើអោយ​យើង​មាន​ការសម្រេចចិត្ត​មួយ​បាន​ដោយ​ត្រឹមត្រូវ​។ តើ​មាន​អ្នកណា ដែល​អាច​សម្រេច​ចិត្តបាន នៅពេលដែល​ពួកគេ​កំពុង​មាន​អារម្មណ៍​អស់កម្លាំង​ផ្លូវចិត្ត​នោះ​?

៥.​វា​ជួយ​អោយ​អ្នក​ផ្តោតអារម្មណ៍​បានល្អ​ទៅលើ​ការងារ​ប្រចាំថ្ងៃ​
ប្រសិនបើ​អ្នក មិន​អាច​គេង​បាន​គ្រប់គ្រាន់ នោះ​អ្នក​ត្រូវ​ខំ​ធ្វើ​វា​អោយបាន​ដូចជា អ្នក​ត្រូវ​ធ្វើការ​មួយ​អោយបាន​សម្រេច​។ ការ​បិទ​ភ្នែក​អោយបាន​ស្កប់ស្កល់ ក៏​អាច​ជួយ​ធ្វើអោយ​ការគិត និង​ការប្រមូលផ្តុំ​ស្មារតី​របស់​យើង​បានល្អ ទៅលើ​កិច្ចការ​ផ្សេងៗ​បាន​ផង​ដែរ​។ ទោះ​ជា​ការ​គេង​ថ្ងៃត្រង់ ពេល​ខ្លះ​ក៏​អាច​ជួយ​ជម្រុញ​អោយ​អ្នក​ផ្ចង់ស្មារតី​បានល្អ​ដែរ​។ ការ​គេង​ក៏​អាច ធ្វើអោយ​ការរៀន និង​ជំនាញ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​ប្រសើរ​ជាង​មុន​។​

៦. ការ​គេង​គឺ​អាច​ជួយ​សម្អាត​ផ្លូវចិត្ត​របស់​អ្នក​
ជា​រៀងរាល់ថ្ងៃ អ្នក​តែង​ប្រមូល​សំរាម​ដើម្បី​បោះ​ចេញពីផ្ទះ តែ​ពេល​នេះ​អ្នក​ត្រូវ​ចាប់ផ្តើម​ប្រមូល​សំរាម​ចេញពី​ក្នុង​ចិត្ត​របស់​អ្នក​វិញ​ម្តង​។ អ្នកវិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​ប្រសាទ បានបង្ហាញ​ថា ខួរក្បាល​ចាំបាច់​ត្រូវតែ​មាន​ការសម្អាត​ខ្លួន​វា ឬ​យក​សំរាម​នៃ​ការគិត​មិន​បាន​ការចេញ ឬ​ជាតិពុល​អាក្រក់​ទាំងឡាយ​ដែល​បាន​ប្រមូលផ្តុំ​ទុក​ក្នុង​ខួរក្បាល​ជា​យូរណាស់​មកហើយ​។ នៅពេល​ដែល​អ្នក​គេង​គ្រប់គ្រាន់ នោះ​អ្នកនឹង​ភ្ញាក់ឡើង​នៅក្នុង​ពេល​ព្រឹក​ជាមួយនឹង​អារម្មណ៍​ដ៏​ស្រស់ស្រាយ​មួយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង