​មាន​មនុស្ស​ច្រើនណាស់​ដែល​ជួប​បញ្ហា​រាក់​ស៊ី​ធ្មេញ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឱ្យ​មិន​សប្បាយចិត្ត​ដែរ​។ អា​ការៈរាក់ស៊ី​ធ្មេញ​កើតឡើ​ង​នៅពេ​លសាច់​នៅ​ជុំវិញ​អញ្ចាញធ្មេញ​ទៅ​ជារ​បើកមុខ​អស់ ហើយ​បែរជា​ឃើញ​ឬ​ស​ធ្មេញ​ខាងក្នុង​អញ្ចាញ​នោះ​ទៀត​ផង ដែល​ជាហេតុ​នាំ​ឱ្យ​ធ្មេញ​ងាយ​នឹង​លូតលាស់​បាក់តេរី​ច្រើន​។ បើសិន​ជា​អ្នក​មិន​រក​ដំណោះស្រាយ​ទេ អា​ការៈរាក់ស៊ី​ធ្មេញ​នេះ​នឹង​ឈាន​ដល់​ចេញ​ឬ​ស​ធ្មេញ​នៅ​កណ្តាលវាល​ជាមិនខាន​។ បញ្ហា​នេះ​នឹង​ធ្វើឱ្យ​ធ្មេញ​ឈឺចាប់​ខ្លាំង ហើយ​ងាយ​នឹង​ស្រៀវធ្មេញ​បំផុត​តែ​ម្តង​។ លើសពីនេះទៅទៀត វា​នឹង​ធ្វើឱ្យ​ធ្មេញ​បាក់​ដោ​សារ​តែ​ជាលិកា និង​ឆ្អឹង​ពុក​។

តែ​បៃតង​
ការ​ញ៉ាំ​តែ​បៃតង​អាចមាន​ប្រយោជន៍​ច្រើនយ៉ាង ប៉ុន្តែ​ប្រហែលជា​អ្នក​មិន​ធ្លាប់​លឺថា វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​រាក់​ស៊ី​ធ្មេញ​បាន​ទេ​។ តែ​បៃតង​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​រលាក​ជុំវិញ​អញ្ចាញធ្មេញ​ដែល​នាំឱ្យ​កើត​ជំងឺរាក់​ស៊ី​ធ្មេញ​បាន​។ វា​ក៏​អាច​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។ សារធាតុ Catechins ក្នុង​តែ​បៃតង​នឹង​ទៅ​ពង្រឹង​ដល់​ចំណង​រវាង​ធ្មេញ និង​អញ្ចាញធ្មេញ ខណៈពេល​ដែល​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​របស់​វា​អាច​បន្ថយ​ការ​ហើម​អញ្ចាញធ្មេញ​បាន​។

អ្នក​គ្រាន់តែ​ញ៉ាំ​តែ​បៃតង​ស្រស់​មួយ​ពែង​ជា​រៀងរាល់​ព្រឹក ហើយ​វា​នឹង​ជួយ​ធ្វើឱ្យ​ជំងឺរាក់​ស៊ី​ធ្មេញ​ត្រឡប់​មក​ធម្មតា​វិញ​។

ប្រទាល​កន្ទុយក្រពើ​
ប្រទាល​កន្ទុយក្រពើ​ក៏មាន​ប្រសិទ្ធភាព​ក្នុង​ការប្រឆាំង​ជំងឺរាក់​ស៊ី​ធ្មេញ​ដែរ​ព្រោះ​តែ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក​។ ឱសថ​ធម្មជាតិ​មួយ​នេះ​ក៏​មាន​ប្រសិត្ធភាព​ប្រឆាំង​នឹង​បញ្ហា​ស្បែក​មួយចំនួនដែរ​។ ប្រទាល​កន្ទុយក្រពើ​មិន​គ្រាន់តែ​អាច​កាត់បន្ថយ​ការ​រលាក​អញ្ចាញធ្មេញ​ទេ តែ​ក៏​ជួយ​ភ្ញោ​ចដ​ល់​កោសិកា​ជាច្រើន​ធ្វើការ​ជួសជុល​នូវ​អ្វី​ដែល​វា​ខូចខាត​បានដែរ​។ សមត្ថភាព​សម្លាប់​បាក់តេរី​របស់​ប្រទាល​កន្ទុយក្រពើ​គឺ​គ្រប់គ្រាន់​នឹង​ការបង្ការ​កុំឱ្យ​មាន​ការបង្ក​រោគ​ទៅហើយ​។

អ្នក​អាច​ប្រើ​ទឹក​របស់​ប្រទាល​មួយ​នេះ​សម្រាប់​ដុស​ធ្មេញ ឬ​ធ្វើ​ជា​ទឹក​លាង​មាត់​បាន​។

  • ​សម្រាប់​ការ​ដុស​ធ្មេញ​៖ ក្រោយ​ពី​ដុស​សម្អាត​ធ្មេញ និង​រុស​ធ្មេញ​ជាមួយនឹង​អំបោះ​ជា​រៀងរាល់​ព្រឹក និង​យប់​រួចមក ចូរ​ដាក់​ទឹក​ប្រទាល​កន្ទុយក្រពើ​បន្តិច​នៅលើ​ច្រាស​ដុសធ្មេញ និង​ដុស​សម្អាត​ធ្មេញ​អ្នក​ម្តង​ទៀត​រយៈពេល ៣ ទៅ​៥​នាទី​។ ហើយ​លាង​មាត់​ចេញ​។
  • ​សម្រាប់​ការលាង​មាត់​៖ ចូ​រលាយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ជាមួយនឹង​ទឹក​ធម្មតា​រហូតដល់​ក្លាយ​ជា​ល្បាយ​មួយ​ដែល​អាច​ប្រើ​សម្រាប់​ធ្វើ​ជា​ទឹក​ខ្ពុរមាត់​បាន​។ គ្រប់​ពេល​ដែល​អ្នក​ដុសធ្មេញ ចូរ​ខ្ពុរមាត់​ជាមួយ​ល្បាយ​មួយ​នេះ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង