សុបិន្តឃើញផ្ទះ
ទំនាញទាយថា ក្នុងអំឡុងពេលនេះអ្នកគួរតែមានការប្រុងប្រយ័ត្ននិងមានស្មារតីជានិច្ច ព្រោះអាចមានរឿងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ។
សុបិន្តឃើញផ្ទះចាស់ទ្រុឌទ្រោម
ទំនាញទាយថា អាចកើតមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច គួរប្រយ័ត្នពាក្យសំដីរបស់ខ្លួន។
សុបិន្តឃើញផ្ទះដែលគេបោះបង់ចោល
ទំនាញទាយថា ក្នុងរឿងការងារអ្នកអាចត្រូវបានផ្លាស់ប្តូរតួនាទី។
សុបិន្តឃើញផ្ទះខ្លួនឯង
ទំនាញទាយថា គ្រួសារអ្នកនឹងជួបក្តីសុខ មិនមានរឿងឈ្លោះប្រកែកគ្នាទេ។
សុបិន្តឃើញផ្ទះអ្នកដទៃ
ទំនាញទាយថា អ្នកអាចត្រូវបានគេប្តឹង ឬមានរឿងត្រូវឡើងតុលាការ។
សុបិន្តឃើញត្រូវបណ្តេញចេញពីផ្ទះ
ទំនាញទាយថា អំឡុងពេលនេះអ្នកត្រូវចាយលុយដោយសន្សំសំចៃ ព្រោះទំនងជាអាចមានបញ្ហារឿងហិរញ្ញវត្ថុ។
សុបិន្តឃើញភ្លើងឆេះផ្ទះខ្លួនឯង
ទំនាញទាយថា អ្នកនឹងទទួលបានកិត្តិយស ឬមានឈ្មោះបោះសម្លេង តែតម្រាមួយទៀតបានទាយថា អ្នកអាចជួបរឿងក្តៅក្រហាយក្នុងចិត្ត។