​មាន​មនុស្ស​មួយចំនួន​នៅ​ពេល​ដែល​ផ្តាសាយ​តែងតែមាន​អារម្មណ៍​មិន​ចង់​បរិភោ​​គ​អាហារ​ផ្សេងៗ​ឡើយ ព្រោះ​មាត់​ប្រែជា​សាប​អស់ហើយ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ធ្វើ​ទឹក​ខ្ញី​ដែល​អាច​ជួយ​សម្រួល​ដល់​ក្រពះ នោះ​អ្នក​នឹងមាន​អារម្មណ៍​ពិសារ​វិញ​ហើយ​។ តើ​មាន​វិធី​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

  1. ​ដំបូង​អ្នក​អាច​យក​ខ្ញី​ទៅ​លាង រួច​ចិត​វា​ជា​បន្ទះៗ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​កក​ក្នុង​ទូរ​ទឹកកក បន្ទាប់​មក​អ្នក​អាច​យក​ខ្ញី​ដែល​កក​នោះ​ចំនួន​៦​ទៅ​៧​បន្ទះ​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក ដោយ​ក្រឡុក​ឱ្យ​វា​ម៉ត់ ប្រសិន​ជា​អ្នក​គ្មាន​ម៉ាស៊ីន​សម្រាប់​ក្រឡុក អ្នក​អាច​យក​វា​ដាក់​នៅក្នុង​ក្រណាត់​ស្បៃ បន្ទាប់មក​យក​ដំបង​វ៉ៃ​វា​ឱ្យ​ម៉ត់​ក៏​បាន​ដែរ​។​
  2. ​បន្ទាប់​ពី​កិន​វា​ឱ្យ​ម៉ត់​រួច អ្នក​អាច​យក​ប្រដាប់​ត្រង​(​ដូច​រូប​) ហើយ​ចាក់​ខ្ញី​ដែល​ម៉ត់​នោះ​ចូល រួច​យក​ទឹក​ក្តៅ​ឆុង​ពីលើ​ខ្ញី​នោះ តែ​ប្រសិន​ជា​អ្នក​មិន​មាន​ប្រដាប់​ត្រងនេះ អ្នក​អាច​យក​ស្បៃ​មុង ហើយ​ដាក់​ខ្ញី​នេះ​ចូល បន្ទាប់មក​ដាក់​វា​ចូលទៅ​ក្នុង​កែវ ឆុង​ក៏​បាន​ដែរ​។​
  3. ​អ្នក​ក៏​អាច​យក​ប៉ាន់តែ​ដែល​មាន​ប្រដាប់​ត្រង​ក្នុងនោះ​យក​មក​ឆុង​ក៏​បាន​ដែរ ព្រោះ​វា​ងាយស្រួល​បន្តិច​។​
  4. ​បន្ទាប់​មក​អ្នក​អាចដាក់​ទឹកឃ្មុំ​ចំនួន​មួយ​ស្លាបព្រា​ចូលទៅក្នុង​ទឹក​ខ្ញី​នោះ ហើយ​កូរ​ឱ្យ​សព្វ​ជា​ការ​ស្រេច​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង