និយាយទៅវាពិតជាគ្មានប្រភេទរបបអាហារណាមួយសំខាន់ដែលអាចព្យាបាលជំងឺហឺតបាននោះទេ។ តាមពិត វាគ្មានអ្វីអាចព្យាបាលបានក្រៅពីព្យាយាមគ្រប់គ្រងរោគសញ្ញាឡើយ។ យ៉ាងណាមិញ មានអាហារមួយចំនួនដែលអ្នកអាចចៀសវាងបានបើសិនជាកុំឱ្យអាការៈជំងឺនេះធ្វើទុក្ខម្តងទៀត។
អាហារធ្វើពីទឹកដោះគោ
ហ្វ្រូម៉ាត ទឹកដោះគោ បឺ ការ៉េម យ៉ាអួ សុទ្ធតែជាអាហារធ្វើពីទឹកដោះគោទាំងអស់ ហើយវាក៏អាចជាដើមហេតុនាំឱ្យធ្វើទុក្ខជំងឺហឺតបានដែរ។ សំណាងដែរអ្នកអាចចៀសវាងអាហារទាំងនេះបាន។
សណ្តែកសៀង
ទឹកសណ្តែកសៀងប្រហែលជាអាចប្រើជំនួសទឹកដោះគោបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងមួយខុសគ្នាទេ បើសិនជាអ្នកធ្លាប់មានបញ្ហាជាមួយសណ្តែកសៀងនោះ អ្នកក៏គួរតែចៀសវាងវាដែរ។ ក្រៅពីនេះអ្នកក៏គួរតែចៀសវាងអាហារធ្វើពីសណ្តែកសៀងដែរដូចជា តៅហ៊ូ និងប្រេងសណ្តែកសៀងជាដើម។
ស៊ុត
មានឧទាហរណ៍ច្រើនណាស់ដែលក្លិនរបស់ស៊ុតពេលចម្អិនទៅធ្វើឱ្យអ្នកជំងឺហឺតកាន់តែធ្ងន់ធ្ងរ។ ដូច្នេះនៅពេលអ្នកទៅញ៉ាំអាហារក្រៅផ្ទះ អ្នកគួរតែសួរគេបន្ថែមថា អាហារមួយហ្នឹងមានស៊ុតដែរឬអត់ដើម្បីកុំឱ្យមានបញ្ហាទៀត។
ត្រី
ត្រីគឺជារបស់ដ៏ល្អមួយសម្រាប់សុខភាព ប៉ុន្តែវានឹងក្លាយជាបញ្ហាបើសិនជាអ្នកមានជំងឺហឺតដោយសារតែត្រី។ ត្រីសាលម៉ុន ធូណា និងត្រីផ្សេងៗទៀតត្រូវបានគេស្គាល់ថាជាដើមហេតុនាំឱ្យមនុស្សកើតជំងឺហឺត។ ហេតុដូច្នេះហើយអ្នកក៏គួរតែចៀសវាងថ្នាំបំប៉នគ្រប់ប្រភេទដែលមានជាតិប្រេងត្រីដែរ។
សណ្តែកដី
អាហារសម្រន់មួយនេះត្រូវបានគេស្គាល់ច្បាស់ណាស់ថាជាដើមហេតុនាំឱ្យកើតជំងឺហឺត៕