សំបករបស់ផ្លែល្ពៅមានរាងរលោង និង មានក្លែបបន្តិចៗ ហើយជាធម្មតាពួកវា មានពណ៌ ទឹកក្រូច ឬ ពណ៌លឿង។ ដោយសារតែវាមានផ្ទុកនូវ សារជាតិបំប៉នក្នុងកម្រិតមួយដ៏ខ្ពស់ ដូចនេះផ្លែល្ពៅត្រូវបាន គេ ចាត់ទុកថាវាប្រភេទបន្លែមួយប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។ ក្រៅពីសាច់របស់វា គ្រាប់ល្ពៅក៏បានផ្តល់នូវគុណសម្បតិ្តនៃសារជាតិបំប៉នជាច្រើនផងដែរ។
អត្ថប្រយោជន៍នៃការទទួលទានផ្លែល្ពៅ ចំពោះសុខភាពមានដូចជា៖
- ផ្លែល្ពៅសំបូរទៅដោយសារជាតិ carotenoids ដ៏ច្រើន ដែលវាត្រូវបានគេស្គាល់ថាពួកវាអាច ជួយ ការពាររក្សាអោយប្រព័ន្ធភាពសុំា របស់បុគ្គលម្នាក់ៗមានភាពរឹងមាំ និង មានសុខភាពល្អ។
- សារជាតិ Beta-carotene ដែលបានរកឃើញនៅក្នុងផ្លែល្ពៅ គឺជាសាធាតុប្រឆាំងនឹងប្រតិកម្មអុក ស៊ីត ដ៏មានឥទ្ធិពល ហើយវាក៏ជាភ្នាក់ងារ ក្នុងការប្រឆាំងនឹងការរលាក បានយ៉ាងល្អផងដែរ។ វាជួយក្នុងការ ការពារនឹងការផ្តុំឡើងនៃសារជាតិកូឡេស្តេរ៉ូល នៅក្នុងជញ្ជាំងរបស់សសៃអាទែ ហេតុដូចនេះហើយ វាអាចកាត់បន្ថយនូវឱកាសនៃ ការកើតមាននូវជំងឺដាច់សសៃឈាម ក្នុងខួរក្បាល។
- ដោយសារវាសំបូរទៅដោយ សារជាតិ alpha- carotene ផ្លែល្ពៅត្រូវបានគេជឿថា វាអាចជួយ ពន្យឺតនូវដំណើរការ នៃភាពចាស់ជរា និង ការពារផងដែរនូវការកកើតមានជំងឺភ្នែកឡើងបាយ។
- ផ្លែល្ពៅ ក៏ត្រូវបានគេទទួលស្គាល់ផងដែរថា វាអាចជួយកាត់បន្ថយនូវ ការប្រឈមនឹង សម្ថភាព នៃការមើលឃើញថយចុះ ដែលវាជាជំងឺភ្នែកម្យ៉ាងដែលមានសភាពធ្ងន់ធ្ងរ ហើយជាធម្មតាវា អាច ធ្វើអោយខ្វាក់បាន។
- កម្រិតដ៏ខ្ពស់នៃសារជាតិសសៃ ដែលមានវត្តមាននៅក្នុងផ្លែល្ពៅ គឺបានផ្តល់ផលល្អចំពោះសុខភាព របស់មនុស្សម្នាក់ៗ ។
- ដោយសារវាមានផ្ទុកសារជាតិប៉ូតាស្យូម ផ្លែល្ពៅក៏ត្រូវបានបង្ហាញពីទំនាក់ទំនង ក្នុងការកាត់ បន្ថយនូវ ការប្រឈមនឹងជំងឺលើសសម្ពាធឈាម។
- វត្តមាននៃសារជាតិស័ង្កសី ដែលមាននៅក្នុងផ្លែល្ពៅ បានជម្រុញអោយប្រព័ន្ធភាពសុំា និង ធ្វើអោយភាពហាប់ណែនរបស់ឆ្អឹង មានភាពល្អប្រសើរឡើងបានផងដែរ។
អត្ថប្រយោជន៍ចំពោះសុខភាព នៃការទទួលគ្រាប់ល្ពៅមានដូចជា៖
- ពួកវាជួយធ្វើអោយសុខភាពរបស់ក្រពេញប្រូស្តាតទាំងអស់មានភាពប្រសើរឡើង ក្រៅពីវាជួយ សម្រាលដល់ បញ្ហានៃការពិបាកក្នុងបត់ជើងតូច ដែលវាមានទំនាក់ទំនងជាមួយនឹងការរីកធំនៃ ក្រពេញប្រូស្តាត។
- វាបានប្រមូលផ្តុំនូវ L-trytophan ជាសារធាតុផ្សំ ដែលត្រូវបានរកឃើញថា មានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងជំងឺ ធ្លាក់ទឹកចិត្ត។
- ពួកវាក៏ត្រូវបានគេជឿថា វាអាចដើរតួជា អ្នកការពារប្រយុទ្ធប្រឆាំងនឹងជំងឺពុកឆ្អឹងបានដែរ។
- ពួកវាត្រូវបានគេស្គាល់ថាវាអាចជួយ កាត់បន្ថយនូវការរលាក ដោយនឹងមិនបណ្តាលអោយមាន ផលរំខាន ដូចឱសថប្រឆាំងនឹងការរលាកនោះទេ។
ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ពួកវាអាចជួយការពារ នូវការប្រមូលផ្តុំសារជាតិកាល់ស្យូម ដែលអាចនាំអោយកើតមានគ្រួសនៅក្នុងតម្រងនោមបាន។ដោយសារវាមានផ្ទុក សារជាតិ phytosterols ក្នុងកម្រិតដ៏ខ្ពស់ ពួកវាក៏មានទំនាក់ទំនងផងដែរ ក្នុងការកាត់បន្ថយនូវ កម្រិតនៃកូឡេស្តេរ៉ូល LDL ៕