Join with Health.com.kh on Telegram

តែក្រូចឆ្មារជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយជួយក្នុងបន្សាបជាតិពុល ឬសម្រកទម្ងន់ហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែអ្នកត្រូវដឹងថាអ្វីដែលលើសពេក គឺមិនល្អឡើយ! ដូច្នេះហើយទោះបីជាតែក្រូចឆ្មារអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក៏ដោយ ប្រសិនបើអ្នកទទួលទានវាច្រើនពេក នោះអ្នកនឹងជួបប្រទះបញ្ហាមួយចំនួនជាក់ជាមិនខាន។  ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់ធំៗការទទួលទានតែក្រូចឆ្មារច្រើនពេក​ ៖

១. សឹកធ្មេញ

អ្នកដែលទទួលទានតែក្រូចឆ្មារជាប្រចាំអាចជួបប្រទះអាការៈសឹកកាចាធ្មេញ។ ភេសជ្ជៈនេះអាចផ្ដល់ផលប៉ះពាល់គួរឱ្យកត់សម្គាល់លើកាចាធ្មេញ, ដែលធ្វើឱ្យធ្មេញស្រៀវនិងឈឺចាប់ពេលញ៊ាំត្រជាក់ ឬក្ដៅ។

២. ក្រហាយទ្រូងច្រាលអាស៊ីតក្រពះ

តែក្រូចឆ្មារអាចបង្កអាការៈច្រាលទឹកអាស៊ីតក្រពះ ឬធ្វើឱ្យស្ថានភាពនៃអាការៈកាន់តែអាក្រក់ឡើងសម្រាប់អ្នកដែលកំពុងជួយប្រទះបញ្ហានេះស្រាប់ (ពិសេសកំឡុងពេលមុនចូលគេង)។ នេះក៏ព្រោះតែភេសជ្ជៈនេះនៅតែមានផ្ទុកជាតិអាស៊ីតទោះបីមិនខ្ពស់ ដូច្នេះហើយទើបវាអាចបណ្ដាលឱ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ ឬក្រហាយទ្រូងប្រសិនបើទទួលទានច្រើន។

៣. ខ្សោះជាតិទឹកក្នុងរាងកាយ

នេះក៏ដោយសារតែក្រូចឆ្មារមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ ជាលទ្ធផលអ្នកនោមញឹកដែលអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ការទទួលទានតែក្រូចឆ្មារច្រើនពេក គឺមិនល្អសោះឡើយចំពោះសុខភាពដោយសារការខ្សោះជាតិទឹកក្នុងរាងកាយ។

៤. គ្មានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះមិនត្រូវបានណែនាំឱ្យទទួលទានតែក្រូចឆ្មារឡើយ ខណៈដែលវាមានផ្ទុកជាតិកាហ្វេអ៊ីន។ ការទទួលទានកាហ្វេអ៊ីនច្រើនពេកអាចបង្កបញ្ហារលូតកូន ឬផលប៉ះពាល់គួរឱ្យបារម្ភផ្សេងទៀត។

៥. គ្មានសុវត្ថិភាពសម្រាប់ស្ត្រីកំពុងបំបៅដោះកូន

ស្ត្រីដែលកំពុងបំបៅដោះកូនមិនគួរទទួលទានតែក្រូចឆ្មារឡើយ។ ពិតណាស់ភេសជ្ជៈនេះអាចផ្ដល់អារម្មណ៍ស្រស់ស្រាយ ប៉ុន្តែជាតិកាហ្វេអ៊ីនក្នុងតែមិនល្អសម្រាប់ទារកក្នុងផ្ទៃឡើយ។

៦. ហានិភ័យនៃជំងឺពុកឆ្អឹង

តែក្រូចឆ្មារអាចធ្វើឱ្យរាងកាយបាត់បង់នូវជាតិកាល់ស្យូមច្រើនតាមរយៈទឹកនោម។ កង្វះជាតិកាល់ស្យូមក្នុងរាងកាយអាចបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង។

៧. បញ្ហាក្រពះ

ចំពោះបុគ្គលមួយចំនួន ការទទួលទានតែក្រូចឆ្មារជាប្រចាំអាចបង្កអាការៈឈឺពោះ, រាគ, រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀន និងសូម្បីតែដំបៅក្រពះ។

សម្គាល់! ផលប៉ះពាល់នៃតែក្រូចឆ្មារ គឺគួរឱ្យបារម្ភណាស់ ប៉ុន្តែក៏មិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានតែម្ដងឡើយ។ គ្រាន់តែកុំទទួលទានច្រើនលើសពី ១ពែងក្នុងមួយថ្ងៃ និងចៀសវាងជ្រើសរើសទទួលទាននៅពេលព្រឹកមិនទាន់ញ៊ាំអ្វីផ្សេង។ ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈស្រៀវធ្មេញ, ឈឺពោះ ឬចង្អោរចង់ក្អួត ចូរផ្អាកទម្លាប់ទទួលទានភេសជ្ជៈនេះសិន ហើយកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕