មានការយល់ឃើញខុសៗគ្នា ពីចំនួនដងនៃការងូតទឹករបស់មនុស្សម្នាក់ៗ ក្នុងមួយសប្តាហ៍។
អ្នកនឹងអាចលឺអ្នកខ្លះនិយាយថា ការងូតទឹកជារៀងរាល់ថ្ងៃ ឬច្រើនដង នឹងធ្វើឲ្យស្បែករបស់អ្នកប្រសើរឡើង ឬ វាអាចនឹងធ្វើឲ្យស្ថានភាពស្បែករបស់អ្នក កាន់តែអាក្រក់ប្រសិនបើស្បែកអ្នកឆាប់មានប្រតិកម្ម ទៅនឹងវត្ថុជាក់លាក់ណាមួយ។ ដូច្នេះ ការងូតទឹកញឹកញាប់ គឺអាចល្អ ឬមិនល្អអាស្រ័យទៅលើ ប្រភេទស្បែក និងសក់របស់អ្នក។
ការងូតទឹកច្រើនជ្រុលពេក នឹងផ្តល់ផលអាក្រក់ ចំពោះសក់ ដូចជាងាយធ្វើឲ្យវាបែកចុង ហើយការប្រើផលិតផលសាប៊ូកក់សក់ច្រើនជ្រុល ក៏អាចធ្វើឲ្យវាប្រមូលផ្តុំកកស្ទះច្រើន នៅលើស្បែកក្បាលផងដែរ ។
តាមការសិក្សាស្រាវជ្រាវមួយ ដែលបានធ្វើឡើងកាលពីឆ្នាំមុន បានបង្ហាញថា មានស្ត្រី៤នាក់ ក្នុងចំណោមស្ត្រី៥នាក់ មិនបានធ្វើការងូតទឹកជារៀងរាល់នោះទេ ហើយក្នុងនោះមានស្ត្រី៣នាក់ បាននិយាយទៀតថា ពួកគេអាចនឹង មិនងូតទឹកបានក្នុងរយៈពេល ៣ថ្ងៃ។
ការសិក្សាមួយផ្សេងទៀត ដែលបានធ្វើឡើងដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យ Manchester, Lancaster និង Southampton បានបង្ហាញថា យ៉ាងហោចណាស់ ក៏ត្រូវងូតទឹកម្តងក្នុងមួយថ្ងៃដែរ ។
ប៉ុន្តែតើយើងរាល់គ្នា កំពុងតែងូតទឹកច្រើនជ្រុលពេកទេដឹង? ហើយតើមានចំនួន នៃការងូតទឹកត្រឹមត្រូវណាមួយ ក្នុងការអនុវត្តក្នុងមួយសប្តាហ៍ដែរទេ?
យោងតាមសម្តីរបស់ សាស្ត្រាចារ្យ Stephen Shumack ប្រធាននៃសាកលវិទ្យាល័យ ផ្នែកស្បែកប្រចាំប្រទេសអូស្ត្រាលី បានបញ្ជាក់ថា អ្នកគួរតែងូតទឹក នៅពេលដែលចាំបាច់ប៉ុណ្ណោះ។
ការនិយាយទៅកាន់ លោក Sunday Morning Herald គាត់បាននិយាយថា វាជារឿងមួយដែលទើបនឹងកើតមាននៅក្នុងអំឡុងពេល ៥០ទៅ៦០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលគំនិតនៃការងូតទឹកជាប្រចាំថ្ងៃ បានក្លាយជាទម្លាប់ទូទៅត្រូវតែធ្វើ។ សម្ពាធនៃការអនុវត្តដូចនេះ គឺកើតឡើងដោយសារតែតម្រូវការសង្គម ជាជាងតម្រូវការផ្ទាល់ខ្លួន។ វាក្លាយជាកត្តាចាំបាច់មួយ ដោយសារតែសង្គមមនុស្ស ឲ្យតម្លៃតែលើក្លិនក្រអូបប្រហើរ នៅលើរាងកាយ។ ប៉ុន្តែជាការពិតនោះ មានផ្នែកនៃរាងកាយមួយចំនូនប៉ុណ្ណោះ ដែលបង្កើតក្លិនមិនល្អ ដូចជា នៅត្រង់ឃ្លៀក និងតំបន់ក្រលៀន មិនមែនផ្នែកទាំងអស់នៃរាងកាយនោះទេ។
លោក Shumack ក៏បានព្រមានផងដែរ ការងូតទឹកក្តៅជាប្រចាំ នឹងអាចផ្តល់ផលប៉ះពាល់ដល់ស្បែកច្រើនជាងផលល្អ ព្រោះថាវាអាចនឹងបំផ្លាញដល់ជាតិខ្លាញ់ធម្មជាតិ ដែលមាននៅលើរាងកាយ ដែលវាត្រូវបានបង្កើតឡើងដើម្បីការពារ កោសិកាស្បែក។ កត្តានេះ អាចធ្វើឲ្យវាប្រឈមនឹងបាក់តេរី ឬវីរុសផ្សេងៗ ដែលអាចនឹងបង្កឲ្យស្បែករមាស់, ស្ងួត, របក និងស្ថានភាពកាន់តែអាក្រក់ឡើងថែមទៀត ប្រសិនបើអ្នកមានជំងឺត្រអក។
លោកសាស្ត្រាចារ្យម្នាក់ បានឆ្លើយតបប្រឆាំងនឹងទស្សនៈវិញថា ដរាបណា អ្នកផ្តោតតែលើផ្នែកសំខាន់ណាមួយនៃរាងកាយ នោះអ្នកមិនចាំបាច់ធ្វើការងូតទឹកញឹកញាប់ពេកនោះទេ ។ លោក John OXFORD សាស្ត្រាចារ្យនៅ Virology នៅសាលា Queen Mary នៃសាលាវេជ្ជសាស្ត្រផ្នែកវេជ្ជសាស្ត្រ និងទន្តសាស្ត្រ បាននិយាយថា ដរាបណា មនុស្សលាងដៃ ជារឿយៗ គឺគ្រប់គ្រាន់ ហើយអ្នកគ្រាន់តែយកចិត្តទុកដាក់បន្តិច នៅត្រង់ផ្នែកខាងក្រោមនៃពោះ នោះការងូតទឹកជារៀងរាល់ថ្ងៃ គឺមិនមានផលប៉ះពាល់អ្វីនោះទេ៕