ការដើរគឺជាវិធីធម្មជាតិដ៏ល្អបំផុតមួយ ក្នុងការរក្សាអ្នកអោយមានសុខភាពល្អ ។ សកម្មភាពនេះ ដែលជាផ្នែក មួយនៃជីវិតប្រចាំថ្ងៃ គឺត្រូវបានគេអះអាងថា វាពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សំរាប់ការសម្រកទំងន់បន្ថែម ដែលលើស និង ដាស់តឿននូវទំលាប់មិនល្អ រួចផ្តល់អោយអ្នកនូវភាពជឿជាក់គ្រប់គ្រាន់ ក្នុងការប្រឈមមុខទៅ នឹងឧបសគ្គនៅក្នុងជីវិត ។
ការដើរលឿន និង ក្នុងរយៈពេលយូរ ត្រូវបានគេស្គាល់ថាជារបៀបនៃការដើរហាត់ប្រាណញាប់ៗ ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពី ការដើរញាប់ៗ៖
កាត់បន្ថយទំងន់ដែលអ្នកមិនចង់បាន
ភាពធាត់ជ្រុល គឺជាមូលហេតុដ៏ចំបងមួយនៃ ជំងឺគ្រោះថ្នាក់ជាច្រើន។ ការដើរញាប់ៗ គួបផ្សំជាមួយនឹង អាហារដែលផ្តល់សារជាតិចិញ្ចឹមបន្ថែម អាចជួយដុតបំផ្លាញនូវកាឡូរីដែលលើស ដូច្នេះវាអាចនឹងកាត់បន្ថយនូវ ទំងន់ ខ្លួនប្រាណដែលអ្នកមិនចង់បាន ។
ធ្វើអោយសម្ពាធឈាមចុះទាប
បច្ចុប្បន្ននេះ ជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាមខួរក្បាល គឺកាន់តែកើតមានក្នុងចំណោមក្រុម មនុស្សគ្រប់ វ័យ។ ដើម្បីរស់នៅប្រកបដោយសុខភាពមាំមួន អ្នកត្រូវធ្វើការគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់អ្នក អោយបានត្រឹមត្រូវ ។ ការដើរញាប់ៗ អាចជួយកាត់បន្ថយនូវកូឡេស្តេរ៉ូលអាក្រក់ ដូច្នេះវាអាចកាត់បន្ថយនូវការ ប្រឈមនឹងគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាមខួរក្បាល ចំពោះបុគ្គលម្នាក់ៗ ។
កាត់បន្ថយស្រេ្តស
នៅក្នុងពិភពលោកនាពេលឥលូវនេះ ដែលជាទីកន្លែងដែលអ្នករាល់គ្នា កំពុងព្យាយាមប្រឈមមុខនឹងការ ក្រកួតប្រជែង បានអោយតម្លៃតិចបំផុតចំពោះសុខភាព។ ដូច្នេះស្ត្រេស ក្លាយជាផ្នែក និង ចំណែកមួយនៃជីវិតរបស់ អ្នករាល់គ្នា។ តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាបង្ហាញថា ការដើរញាប់ៗនៅក្នុងមជ្ឈដ្ឋានស្រស់ស្រាយ អាចធ្វើអោយចិត្តរបស់មនុស្សម្នាក់សម្រាក និងដូចនេះវាអាចកាត់បន្ថយនូវកម្រិតរបស់ស្ត្រេសបាន ។
ជំរុញអោយខួរក្បាលមានសុខភាពមាំមួន
ការដើរបានលើកស្ទួយដល់លំហូររបស់ឈាម និង អុកស៊ីសែនដើរបានត្រឹមត្រូវពីបេះដូង ទៅកាន់ខួរក្បាល ដូចនេះ គឺអាចធ្វើអោយវាកាន់តែមានភាពភ្លឺស្វាង និង មាំទាំក្នុងការចាប់យកនូវរឿងថ្មីៗបានដោយងាយស្រួល ។
បង្កើនអាយុរបស់អ្នក
ការរស់នៅ អាចកា្លយជាវត្ថុមានតម្លៃ ប្រសិនបើមនុស្សម្នាក់មានសុខភាពមាំមួន និង អាចរីករាយជាមួយនឹង រាល់ការកំសាន្តនៅក្នុងជីវិត ។ ដើម្បីរស់នៅបានប្រកបដោយសុខភាពល្អ អ្នកត្រូវតែធ្វើការហាត់ប្រាណ ។ រួចតើអ្វីដែលអាចល្អប្រសើរជាងការចេញដើរកំសាន្តខាងក្រៅនោះ ? ការដើរញាប់ៗអោយបានទៀងទាត់ ជួយកាត់ បង្កើនអាយុកាលរបស់អ្នក ដោយការពន្យា ឬ ការពារអាយុរបស់អ្នកពី ទំនាក់ទំនងនៃភាពមិនប្រក្រតី និង ជំងឺបេះដូងដទៃផ្សេងៗទៀត ។
- អត្ថប្រយោជន៍បន្ថែម
- រាងកាយមានភាពបត់បែនបាន តាមកាលៈទេសៈ។
- ការពារពីជំងឺមហារីកពោះវៀន។
- ជំរុញប្រព័ន្ធការពារ។
- ធ្វើអោយឆ្អឹងរឹងមាំ ។
- ធ្វើអោយអារម្មណ៍របស់អ្នកមានភាពល្អប្រសើរ ។
- បង្កើនការផ្តល់តម្លៃដល់ខ្លួនឯង ។
- ជំរុញកត្តាមេតាបូលីស ។
- ជួយធ្វើអោយការឈឺចាប់ខ្នងមានភាពធូរស្រាល ។
- អាចរីករាយនឹង សេចក្តីសុខនៃដំណេកលក់ស្រួលនៅពេលយប់ ៕