​ផ្លែក្រូច​គឺជា​ផ្លែឈើ​ដ៏​ល្អ​ម្យ៉ាង ក្នុងចំណោម​ផ្លែឈើ​ផ្សេងៗ​ទៀត​។ បន្ថែម​ពី​នេះ វា​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន ហើយ​អ្វី​ដែល​មាន​ច្រើន​បំផុត នៅក្នុង​ផ្លែក្រូច​នេះ​គឺ​វីតាមីន C ។ ឥទ្ធិពល​ដ៏​ពិសេស​របស់​វីតាមីន​នេះ គឺ​វា​អាច​ជួយ​ការពារ​រាងកាយ​អ្នក ប្រឆាំង​បាន​ទៅ​នឹង​ជំងឺ​ដែល​គម្រាមកំហែង​ដល់ សុខភាព​របស់​យើង​រាល់គ្នា បាន​ដូច​ខាងក្រោម​នេះ ៖
•​    ​ជំងឹ​ហឺត​
•​    ​ជំងឺ​រលាក​ទងសួត​
•​    ​ជំងឺរបេង​
•​    ​ជំងឺ​ហើម​សួត​
•​    ​ជំងឺ​រលាក​សន្លាក់​
•​    ​ការពារ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
•​    ​ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​
•​    ​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​ជំងឺ​លើស​សម្ពាធ​ឈាម​

​ផ្លែក្រូច​មាន​ផ្ទុក​សារធាតុ​បំប៉ន​ជាច្រើន​ទៀត​ដូចខាងក្រោម​៖

  1. ​Betacarotene គឺជា​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត​ម្យ៉ាងទៀត ដែល​អាច​ការពារ​កោសិកា របស់​យើង​ពី​ការបំផ្លាញ​បាន​។​
  2. ​កាល់ស្យូម​ជួយ​ការពារ និង រក្សា​ដល់​សុខភាព​ឆ្អឹង និង ធ្មេញ​។​
  3. ​សារជាតិ​ហ្វូ​លិក​អាស៊ី​ត ជួយ​ឲ្យ​ដំណើរការ​អភិ​វឌ្ឈន៍​ខួរក្បាល ប្រព្រឹត្តទៅ​បាន​ល្អ​។​
  4. ​ម៉ាញ៉េ​ស្យូម ជួយ​រក្សា​សម្អាធ​ឈាម​ឲ្យ​ស្ថិតក្នុង កម្រិត​ល្អ​។​
  5. ​ប៉ូ​តា​ស្យូម​ជួយ​រក្សា​តុល្យភាព​នៃ​ជាតិ​អេឡិចត្រូ​លីត្រ នៅក្នុង​កោសិកា ហើយ​សារៈប្រយោជន៍​ដ៏ សំខាន់​នោះ​គឺ ធ្វើឲ្យ​ប្រព័ន្ធស​សៃឈាម​បេះដូង​មាន​សុខភាព​ល្អ​។​
  6. ​សារជាតិ Thiamin ជួយ​បម្លែង​អាហារ​ទៅ​ជា​ថាមពល​។​
  7. ​វីតាមីន B6 ជួយ​ទ្រទ្រង់​ដល់​ផលិតផល​របស់អេ​ម៉ូក្លូ​ប៊ីន ដែល​ជួយ​ក្នុង​ការដឹកជញ្ជូន​អុកស៊ីសែន ទៅកាន់​គ្រប់​ផ្នែក​នៃ​រាងកាយ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង