អាហារពេលយប់គឺជាអាហារដែលអ្នកមិនគួរបរិភោគច្រើនឡើយ ម្យ៉ាងទៀតក៏មានអាហារមួយចំនួនដែលអ្នកមិនគួរពិសារដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះតើមានអាហារអ្វីខ្លះទៅ?
ខ្ញី
ខ្ញីគឺជារបស់ដែលអ្នកអាចបរិភោគនៅពេលព្រឹកបាន ព្រោះវាល្អចំពោះសុខភាពអ្នក ប៉ុន្តែមិនត្រូវពិសារនៅពេលយប់នោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈក្តៅក្នុង ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
អាហារដែលមានខ្លាញ់ច្រើន
អាហារដែលមានខ្លាញ់ច្រើននៅទីនេះ មិនត្រឹមតែសំដៅដល់អាហារដែលបំពងខ្លាញ់នោះទេ វាសំដៅដល់ថ្លើមសត្វផ្សេងៗ ក្រោយពេលដែលអ្នកពិសារហើយ វានឹងធ្វើឲ្យក្រពះ ថ្លើម និងពោះវៀនអ្នកមានបញ្ហា ថែមទាំងអាចប៉ះពាល់ដល់ដំណេកអ្នកទៀតផង។
មិនត្រូវបរិភោគអាហារដែលអាចធ្វើឲ្យអ្នកហើមពោះ
អាហារដែលអាចធ្វើឲ្យអ្នកហើមពោះមានដូចជា ៖ ពពួកសណ្តែក ស្ពៃស ខ្ទឹមបារាំង ពោត និងចេកជាដើម បើអ្នកពិសារ វានឹងអាចប៉ះពាល់ដល់ពោះវៀន និងក្រពះអ្នក ហើយវានឹងធ្វើឲ្យអ្នកគេងមិនលក់ទៀតផង។
មិនត្រូវពិសារអាហារដែលមានកាលស្យូមខ្ពស់
នៅពេលយប់ ប្រសិនជាអ្នកបរិភោគអាហារដែលមានកាលស្យូមខ្ពស់ វានឹងប្រមូលផ្តុំនៅក្រលៀន និងតម្រង់នោមអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នកមានគ្រោះក្នុងតម្រង់នោម។
មិនត្រូវផឹកទឹកដោះគោ
បើអ្នកផឹកទឹកដោះគោនៅពេលយប់ នោះវានឹងរារាំងមិនឲ្យរាងកាយអ្នកបញ្ចេញជាតិពុលបានឡើយ ម្យ៉ាងទៀតវានឹងធ្វើឲ្យអ្នកស្ងួតមាត់ និងក ជាហេតុដែលធ្វើឲ្យអ្នកក្រោកឡើងមកផឹកទឹកនៅពាក់កណ្តាលយប់ ហើយវាក៏អាចប៉ះពាល់ដល់ប្រពន្ធ័រំលាយអាហារអ្នកដូចគ្នា។
មិនត្រូវពិសារបង្អែម
បង្អែមនៅពេលដែលវាចូលទៅក្នុងរាងកាយអ្នកនៅពេលយប់ វានឹងធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារ ម្យ៉ាងទៀតនៅពេលដែលវាចូលទៅដល់ក្នុងសារពាង្គកាយអ្នក វានឹងបន្លែងទៅជាអាស៊ីតខ្លាញ់ដែលអាចផ្ទុកក្នុងរាងកាយអ្នកមិនងាយរំលាយឡើយ ដូចនេះយូរទៅវានឹងធ្វើឲ្យអ្នកមានជំងឺដែលទាក់ទងនឹងសរសៃឈាមជាមិនខានឡើយ៕
ពត៌មានប្រចាំថ្ងៃ តើអ្នកមិនគ...
តើអ្នកមិនគួរបរិភោគអ្វីនៅអាហារពេលយប់?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855