​នៅពេល​ដែល​អ្នក​បរិភោគ​ផ្លែឈើ និង​បន្លែ​ផ្សេងៗ ក្រៅពី​លាង​ហើយ​ត្រាំ​អំបិល តើ​អ្នកដឹង​ពី​វិធី​ផ្សេង​ទៀត​ឬ​ទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការលាង​សម្អាត​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​របៀប​លាង​ទី​១
ក្រោយពេល​ដែល​អ្នក​ទិញ​បន្លែ​មក​រួច អ្នក​ត្រូវ​តែ​ទុក​វា​ចោល​ចំនួន​កន្លះ​ថ្ងៃ ទើប​គីមី​ទាំងអស់​អាច​ចេញ​ពី​បន្លែ​នោះ​អស់​បាន បន្ទាប់មក​ទើប​ប្រើ​ទឹក​ដើម្បី​លាង​សម្អាត​វា ដោយ​លាង​ទឹក​ចេញ​ចំនួន​ពី​២​ទៅ​៣​ដង​ទៀត លាង​ដល់​អស់​ពពុះ​ជា​ការ​ស្រេច​។​

របៀប​លាង​ទី​២
ចំពោះ​ផ្លែឈើ​ដែល​គ្មាន​លក្ខណៈ​ស្មើរ​គ្នា​ដូ​ជា ៖ ផ្លែ​ប៉ោម អ្នក​អាច​យក​ច្រាស​ដែល​ទន់​យក​មក​ដុសលាង​សម្អាត​វា​បាន ទើប​ប្រើ​ទឹក​លាង​វា​ច្រើនដង​ចេញ ប្រសិន​ជា​អ្នក​ចង់​ចិត​សំបក​វា​ចេញ អ្នក​ត្រូវ​តែ​លាង​ជាមុនសិន ហើយ​យក​ក្រដាស​ជូ​តវា​ឲ្យ​ស្ងួត ទើប​ចិត​សំបក​វា នោះ​ជាតិគីមី​នឹង​មិន​ហូរ​ចូលទៅ​ក្នុង​សា​ច់វា​ឡើយ​។​

របៀប​លាង​ទី​៣
ចំពោះ​ពពួក​បន្លែ​ដែល​មាន​ស្លឹក មុន​នឹង​អ្នក​បរិភោគ អ្នក​ត្រូវ​តែ​យក​វា​ទៅ​ស្ងោរ​ជាមុនសិន ហើយ​បើ​អ្នក​យក​វា​ទៅ​ស្លរ អ្នក​គួរតែ​បើក​គម្រប​ចោល​ពេល​ដែល​កំពុង​ស្លរ ដើម្បី​ឲ្យ​គីមី​ទាំងនោះ​ភាយ​ចេញ​ទៅ​ក្រៅ​អស់ ប៉ុន្តែ​មុនពេល​ដែល​ស្លរ អ្នក​ត្រូវ​តែ​យក​វា​ទៅ​ស្រុះទឹកក្តៅ​ចេញ​សិន ទើប​គីមី​មិន​អាច​បន្សល់ទុក​នៅ​ក្នុង​បន្លែ​នោះ​ច្រើន​។​

របៀប​ទី​៤
នៅពេល​ដែល​អ្នកទិញ​ការ៉ុត ល្ពៅ ខ្ទឹម​បារាំង ត្រាវ និង​ឆៃថាវ អ្នក​ត្រូវ​តែ​ទុក​វា​នៅ​ក្រៅ​ចំនួន​ប៉ុន្មាន​ថ្ងៃ​សិន​ទើប​យក​វា​ដាក់​ក្នុង​ទូរ​ទឹក​ក​ដើម្បី​រក្សា​ទុក នោះ​គីមី​ទាំងអស់​នឹង​អាច​ភាយ​ចេញ​ពី​បន្លែ​ទាំងនោះ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង