ការមានផ្ទៃពោះគឺជារឿងដ៏អស្ចារ្យបំផុត ហើយក៏ជាអ្វីដែលអាចបញ្ជាក់ថា សរីរាង្គប្រដាប់បន្តពូជរបស់អ្នកត្រូវពិបាកខ្លួនដែរ។ និយាយសរុបមក តើវាអាចទៅរួចទេដែលស្ត្រីម្នាក់ចង់មានផ្ទៃពោះទៅមានកូនភ្លោះស្រីតាមបែបធម្មជាតិ?
ដើម្បីអាចឱ្យមានផ្ទៃពោះជាកូនភ្លោះស្រីបានទាល់តែមានកត្តាជាច្រើនចូលរួមដែរ។
កត្តាហ្សែន
បើសិនជាស្ត្រីម្នាក់មានហ្សែនដែលនាំឱ្យមានកត្តាពូជនោះ ការមានផ្ទៃពោះជាកូនភ្លោះអាចនឹងងាយស្រួលណាស់។ នេះហើយគឺជាពេលវេលាដែលស្ត្រីម្នាក់អាចមានកូនភ្លោះមួយគ្រួសារតែម្តង។ ករណីបែបនេះ វាពិតជាមានឱកាសខ្ពស់ណាស់ដែលអាចបានកូនភ្លោះបែបធម្មជាតិ។
ដំឡូងជ្វា
អ្នកជំនាញជាច្រើននិយាយថា ការញ៉ាំដំឡូងជ្វាអាចជួយឱ្យមានកូនភ្លោះបាន ព្រោះវានឹងជួយបង្កើនឱកាសនៃការមានផ្ទៃពោះរបស់ស្ត្រី និងពង្រឹងដល់ការជ្រុះអូវ៉ុលកាន់តែល្អ។ ចូរចាប់ផ្តើមញ៉ាំដំឡូងជ្វាយាងហោចណាស់ ៣ខែមុនពេលមានគម្រោងយកកូន។ នៅពេលនោះ វដ្តនៃការជ្រុះអូវ៉ុលនឹងល្អបំផុត ហើយរាងកាយក៏នឹងត្រៀមខ្លួនសម្រាប់កាមនាផ្ទៃពោះរួចជាស្រេចដែរ។ ចូរបន្តញ៉ាំដំឡូងនេះឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានរហូតដល់មានផ្ទៃពោះតែម្តង ប៉ុន្តែក៏មិនត្រូវរំពឹងខ្ពស់ថាវាទទួលបានលទ្ធផលដូចចិត្តពេកដែរ។
កត្តាអាយុ និងទម្ងន់
ស្ត្រីដែលធាត់ជ្រុលនឹងមានការផលិតអ័រម៉ូនច្រើនជាងស្ត្រីធម្មតាបើសិនជាអ្នកកំពុងតែរៀបគម្រោងចង់បានកូនភ្លោះ។ ប៉ុន្តែការធាត់បែបនេះក៏មានគុណវិបត្តិរបស់វាដែរក្នុងពេលមានផ្ទៃពោះបែបនេះ។
ស្ត្រីដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ខ្ពស់ជាង ៣០ គឺមានឱកាសបានកូនភ្លោះច្រើនជាងស្ត្រីទម្ងន់ធម្មតា។ អាយុក៏ដើរតួនាទីដ៏អស្ចារ្យមួយដើម្បីបានកូនភ្លោះដែរ។ ស្ត្រីអាយុកាន់តែច្រើនគឺមានឱកាសបានកូនភ្លោះកាន់តែខ្ពស់។ ហេតុដូច្នេះហើយបានជាស្ត្រីដែឡមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅមានកូនភ្លោះច្រើន។
លក្ខណៈមេជីវិតឈ្មោល និងការជ្រុះអូវ៉ុល
ខណៈពេលកំពុងតែរៀបគម្រោងយកកូនភ្លោះស្រី យកល្អគួរតែពិនិត្យទៅលើលក្ខណៈរបស់មេជីវិតឈ្មោលដើម្បីបានកូនស្រីសិនទៅ។ មេជីវិតឈ្មោលដែលអាចបង្កើតជាកូនស្រីបានគឺមានទម្ងន់ធ្ងន់ជាង រស់នៅយូជាង និងមានល្បឿនយឺតជាង ព្រមទាំងហែលបញ្ច្រាស់ទៀត។
ចំណែកឯមេជីវិតឈ្មោលសម្រាប់បង្កើតជាកូនប្រុសវិញគឺមានល្បឿនលឿនជាង រស់នៅបានតែ ២៤ម៉ោងទេ ប៉ុន្តែស្រីវីញបានរហូតដល់ ៧២ម៉ោង។ ដូច្នេះការរួមភេទត្រូវតែរៀបគម្រោងមុនថ្ងៃជ្រុះអូវ៉ុល ២ ទៅ៣ថ្ងៃ។ ការធ្វើបែបនេះនឹងជួយឱ្យមេជីវិតបង្កើតកូនស្រីរងចាំមេជីវិតញីលូតលាស ហើយបង្កកំណើតតែម្តងបាន។ ចំណែកឯមេជីវិតឈ្មោលទាំងអស់នឹងត្រូវស្លាប់ ហើយអ្នកក៏នឹងអាចទទួលបានកូនភ្លោះស្រីទាំងពីរដែរ។
មជ្ឈដ្ឋានអាស៊ីត
មេជីវិតឈ្មោលសម្រាប់បង្កើតកូនស្រីត្រូវបានគេស្គាល់ថាមានអាយុវែងជាងគេនៅពេលស្ថិតក្នុងមជ្ឈដ្ឋានអាស៊ីត។ ដូច្នេះការញ៉ាំអាហារមានជាតិអាស៊ីតច្រើនធ្វើឱ្យការជ្រុះអូវ៉ុលជួយរាងកាយក្លាយទៅជាអាស៊ីត ហើយក៏កាត់បន្ថយការមានជីវិតរបស់មេជីវិតឈ្មោលសម្រាប់បង្កើតកូនប្រុសដែរ៕
ពត៌មានប្រចាំថ្ងៃ ចង់បានកូនភ្ល...
ចង់បានកូនភ្លោះស្រីទាំងពីរ សាកល្បងវិធីទាំងនេះសិន
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855