Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំម្សាញ់

បុគ្គលឆ្នាំម្សាញ់ កើតមកមានវិញ្ញាណទី៦មកជាមួយតែម្តង ដោយអាចដឹងច្បាស់ ហើយធ្វើការសម្រេចចិត្តត្រូវ។ ជាពិសេស មុខរបរ និងការងារក៏អាចរីកចម្រើនច្រើនដែរ ថែមទាំងមានអ្នកតាមជួយជិតខ្លួនទៀតផង។ ជាហេតុដែលធ្វើឲ្យមិនខ្វះលុយចាយនោះឡើយ។

ឆ្នាំរោង

បុគ្គលឆ្នាំរោងវិញ មានការមើលឆ្ងាយ ហើយធ្វើរឿងដែលត្រូវជានិច្ច។ ជាពិសេស មានផ្កាយសំណាងតែងជួយ ដោយធ្វើឲ្យផ្លូវទ្រព្យរបស់គេអាចរីកធំបាន។ ដូចនេះ វាសនាក្លាយជាអ្នកមានគឺមិនយូរទេនឹងអាចសម្រេចបាន។

ឆ្នាំថោះ

បុគ្គលឆ្នាំថោះវិញ កើតមកមានចិត្តដែលល្អ ធ្វើការរងារម៉ត់ចត់ និងយកចិត្តទុកដាក់។ ជាពិសេស គេជាបុគ្គលដែលស្មោះត្រង់ ដោយធ្វើឲ្យទ្រព្យតែងចូលមកជានិច្ច។ ដូចនេះ ទ្រព្យដែលនឹកស្មានមិនដល់នឹងអាចចូលមកជាបន្តបន្ទាប់គ្នាបាន៕