វិធីរក្សាស៊ុតស្រស់ឱ្យបានយូរ
1. អ្នកមិនគួរលាងសម្អាតស៊ុតមុនពេលយកទៅទុកទេ ព្រោះវាអាចធ្វើឱ្យងាយខូច មិនអាចរក្សាភាពស្រស់នៃស៊ុតបានយូរឡើយ។
2. អ្នកគួរតែរក្សាទុកក្នុងសីតុណ្ហាភាពដែលទាប ដូចជានៅក្នុងទូទឹកកក ដោយយកផ្នែកខាងធំឡើងលើ។ ដោយសារតែផ្នែកខាងធំមានលំហខ្យល់នៅខាងក្នុង នៅពេលដែលត្រឡប់វាឡើងធ្វើឲ្យស៊ុតលឿងមិនឆាប់បែកនិងអាចទុកបានយូរ។
៣. អ្នកគួរទុកស៊ុតនៅកន្លែងដាក់ស៊ុត ដើម្បីការពារការប៉ះទង្គិច និងការពារចំហាយទឹកចេញពីស៊ុត។
៤. ប្រសិនបើស៊ុតប្រេះឬបែកកុំទុកវា ព្រោះមេរោគដែលនៅលើសំបកស៊ុតអាចចូលទៅក្នុងស៊ុតបាន គួរគោះដាក់ចានឬប្រអប់ដែលបិទជិតរួចដាក់ក្នុងទូទឹកកកនឹងអាចរក្សាទុកបានយូរ។
គ្រាន់តែប៉ុណ្ណេះមហាសែនស្រួល មិនបាច់ខ្លាចស៊ុតខូចមុនយកមកធ្វើអាហារទេ។ ពេលនេះដល់ពេលត្រូវគិតរករូបមន្តម្ហូបឆ្នៃប្រឌិតចេញពីស៊ុតមកធ្វើញ៉ាំហើយ៕