យើងទាំងអស់គ្នាតែងមានបញ្ហាគេងមិនលក់នៅពេលខ្លះ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនលក់ញឹកញាប់ ហើយមិនអាចរកវិធីដើម្បីគេងឲ្យលក់បាន ក្នុងរយៈពេលយូរអាចប៉ះពាល់ដល់រាងកាយបាន។

ដំបូងគ្រូពេទ្យណែនាំឲ្យអ្នកដែលគេងមិនលក់គួរតែផ្លាស់ប្តូរទម្លាប់គេងជាមុនសិន ព្រោះភាគច្រើនអាការគេងមិនលក់តែងកើតឡើងមួយគ្រាៗទៅតាមហេតុផលនីមួយៗ។ ប្រសិនបើដោះស្រាយបញ្ហាឬបុព្វហេតុបាន យើងនឹងអាចគេងលក់ដូចធម្មតា។ ឧទាហរណ៍នៃការផ្លាស់ប្តូរឥរិយាបថដូចជា៖

            . ចូលគេងឱ្យទៀងពេលវេលា

            . ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនបន្ទាប់ពីថ្ងៃត្រង់។

            . ចៀសវាងការហាត់ប្រាណមុនពេលចូលគេង។

            . ប្រសិនបើចាំបាច់ត្រូវប្រើថ្នាំបណ្តោះអាសន្ន អ្នកអាចសាកល្បងប្រើថ្នាំងងុយគេងដែលអាចរកទិញបានតាមកន្លែងលក់ថ្នាំទូទៅ ដូចជា ថ្នាំប្រតិកម្ម (Allergy)

            ក្នុងករណីគេងមិនលក់ធ្ងន់ធ្ងរឬរ៉ាំរ៉ៃ (គេងមិនលក់យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ ហើយមិនតិចជាង ៣ ខែជាប់ៗគ្នា) គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត អនុវត្តតាមការណែនាំនិងក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត។

គ្រោះថ្នាក់នៃការទិញថ្នាំងងុយដេកហើយលេបវាដោយខ្លួនឯង

អ្នកមិនគួរទិញថ្នាំងងុយគេងមកញ៉ាំដោយខ្លួនឯង ដោយសារថ្នាំគេងលក់មានផលប៉ះពាល់ខ្លះៗ ដូចជា អាចធ្វើឲ្យមានភាពខុសប្រក្រតីនៃគ្រាប់ឈាម ថ្លើម ឬតម្រងនោមបាន និងអាចបណ្តាលឱ្យគាំងបេះដូង។

            ប្រសិនបើការគេងមិនលក់កើតឡើងយូរៗម្តង គួរតែដោះស្រាយបញ្ហាឲ្យបានមុនពេលប្រើថ្នាំ។ ប៉ុន្តែប្រសិនបើការគេងមិនលក់កើតឡើងជាញឹកញាប់ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលសមស្រប៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង