ការរត់ជាកីឡាដែលពេញនិយមនិងបានក្លាយជាចំណែកមួយនៃជីវិតមនុស្សមួយចំនួន ដោយសារតែការរត់ជាសកម្មភាពហាត់ប្រាណដែលងាយស្រួល និងមានប្រយោជន៍ច្រើន។ វាអាចជួយសន្សំពេលវេលា មិនចាំបាច់ប្រើឧបករណ៍ថែមទាំងអាចកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗ ព្រមទាំងជួយគ្រប់គ្រងអារម្មណ៍ឲ្យល្អប្រសើរឡើងទៀតផង។
ប្រយោជន៍៥យ៉ាងនៃការ “រត់” ដែលអ្នកអានហើយធានាថា មិនរត់មិនបាន មានដូចជា៖
១. កាត់បន្ថយហានិភ័យនៃការស្លាប់និងមានអាយុវែង
ការរត់និងការដើរជាប្រចាំនឹងមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយរបស់អ្នក។ វានឹងអាចជួយកាត់បន្ថយការឈឺ។ ជាពិសេសអ្នកដែលមានជំងឺ NCDs ឬជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម លើសឈាម ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ធាត់ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូងនិងមហារីក ជាដើម ថែមទាំងធ្វើឲ្យអ្នកមានអាយុវែងជាងមុន។ ការស្រាវជ្រាវបានបង្ហាញថាការរត់ទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការស្លាប់ទៀតផង ដោយប្រៀបធៀបរវាងអ្នកដែលរត់និងអ្នកដែលមិនរត់ ឃើញថាទោះបីជារត់តែ ៥០ នាទីក្នុងមួយសប្តាហ៍ក៏ដោយ អត្រាការស្លាប់ទាបជាងអ្នកដែលមិនរត់ដល់ទៅ ៣០ ភាគរយនិងមានអាយុវែងជាងអ្នកដែលមិនរត់ដល់ទៅ ៣ ឆ្នាំ។
២. កំចាត់ជាតិខ្លាញ់
ការរត់ទៀងទាត់ជួយសម្រកខ្លាញ់បានយ៉ាងល្អ។ ប្រសិនបើអ្នកចង់រត់ដើម្បីកាត់បន្ថយជាតិខ្លាញ់រាល់ពេលរត់មិនចាំបាច់រត់ទាល់តែហត់ខ្លាំងពេកទេ តែគួររត់ឲ្យសមនឹងកម្លាំងដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយ ឬរត់យ៉ាងហោចណាស់ ៣០-៤៥ នាទី នោះរាងកាយនឹងបំលែងជាតិខ្លាញ់ទៅជាថាមពល ដែលជាហេតុធ្វើឲ្យស្រកជាតិខ្លាញ់បានយ៉ាងល្អ។ វានឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលបានផងដែរ។ ប្រសិនបើអ្នករត់រឹតតែយូរ វានឹងដុតជាតិខ្លាញ់បានរឹតតែខ្លាំង។ សម្រាប់អ្នកដែលមិនមានពេលវេលាច្រើនអាចរត់ដោយប្រើល្បឿនលឿននិងរត់មិនឲ្យលឿន ឆ្លាស់គ្នា តែត្រូវប្រយ័ត្នក្នុងការរត់លឿនឆ្លាស់យឺត រាងកាយនឹងធ្វើការធ្ងន់ និងអាចមានការឈឺចាប់ ឬអាចធ្វើឲ្យឈាមហូរចូលបេះដូងមិនទាន់វិធីនេះមិនសមនឹងអ្នកដែលរត់មិនទៀងទាត់ ឬអ្នកដែលទើបចាប់ផ្តើមរត់។
៣. បង្កើនភាពរឹងមាំនៃសាច់ដុំ
ការរត់មិនត្រឹមតែជួយបង្កើនភាពរឹងមាំនៃសាច់ដុំតែប៉ុណ្ណោះទេ ហើយម៉ាស់សាច់ដុំក៏ជាប្រភពថាមពលក្នុងទម្រង់ជាគ្លីកូហ្សែន (glycogen)និងប្រើជាតិស្ករក្នុងខ្លួនពេលកំពុងរត់។ ជាហេតុធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមិនខ្ពស់ពេក។ ទាំងមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬសូម្បីតែ មនុស្សក្នុងវ័យធ្វើការដែលចំណាយពេលអង្គុយពេញមួយថ្ងៃ តែងមានបញ្ហារមួលសាច់ដុំតូច។
៤. ធ្វើឱ្យអារម្មណ៍ប្រសើរឡើងកាត់បន្ថយភាពតានតឹង
ភាពតានតឹងគឺជាមូលហេតុមួយក្នុងចំណោមបញ្ហាសុខភាពជាច្រើន។ វាក៏បណ្តាលឱ្យមានបញ្ហាផ្លូវចិត្តដែលប៉ះពាល់ដល់រាងកាយដែលបណ្តាលឱ្យគេងមិនលក់។ ការរត់ត្រឹកៗជួយឱ្យអ្នកគេងលក់ស្រួលសូម្បីតែមនុស្សដែលមានអាយុច្រើន។ សម្រាប់ពេលវេលារបស់មនុស្សម្នាក់ៗក្នុងការរត់ មានអ្នកខ្លះរត់ខ្លាំង ឬរត់យប់ជ្រៅពេករហូតធ្វើឲ្យគេងមិនលក់។ ដូច្នេះយើងអាចប្តូរពេលវេលាមិនឲ្យយប់ពេក ឬអាចកាត់បន្ថយការរត់មិនឲ្យខ្លាំងពេក។
៥. ផ្លាស់ប្តូរបុគ្គលិកលក្ខណៈឲ្យប្រសើរឡើង
ព្រោះបុគ្គលិកលក្ខណៈគឺជារឿ់ងសំខាន់ នៅពេលសុខភាពផ្នែកខាងក្នុងល្អ រាងកាយរឹងមាំ រូបរាងមើលទៅសមាមាត្រ ទាំងនេះផ្តល់ផលដោយផ្ទាល់ទៅលើអារម្មណ៍ពិសេសរឿងទំនុកចិត្តនិងទំនាក់ទំនងសង្គម។ ការរត់ទៀងទាត់នឹងដុតបំផ្លាញជាតិខ្លាញ់ទាំងនៅក្នុងពោះនិងស្បែក។ ប្រសិនបើអ្នករត់ទៀងទាត់រហូតដល់ជាតិខ្លាញ់នៅលើស្បែក ត្រូវបានកាត់បន្ថយនោះស្បែកនឹងស្រស់ស្អាត ទន់រលោង ភាពជឿជាក់នឹងកើតឡើងតាមមកដែរ។